ព័ត៌មានជាតិ
សភាពាណិជ្ជកម្មជំរុញការធ្វើជញ្ជីងពាណិជ្ជកម្មផ្ទៃក្នុង ទប់ស្កាត់ការបង្ហូរផលិតផលលើសលុបពីក្រៅប្រទេសចូលទីផ្សារកម្ពុជា
ការធ្វើជញ្ជីងពាណិជ្ជកម្មផ្ទៃក្នុង ដើម្បីជំរុញទាំងអ្នកនាំចូល អ្នកផលិតក្នុងប្រទេស ធ្វើយ៉ាងណាឲ្យមានតុល្យភាព បញ្ចៀសការបង្ហូរផលិតផលច្រើនលើសលុបពីក្រៅប្រទេសចូលទីផ្សារក្នុងស្រុក។ នេះបើតាមលោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ថ្លែងនៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាកាលពីម្សិលមិញនេះ លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ថ្ងៃខាងមុខ សភាពាណិជ្ជកម្មកម្ពុជានឹងដើរតួនាទីជាអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលរវាងអ្នកនាំចូលនិងអ្នកផលិត។ តាមរយៈការធ្វើជញ្ជីងពាណិជ្ជកម្មផ្ទៃក្នុងដោយសហការជាមួយសភាពាណិជ្ជកម្មទាំង ២៥ ខេត្តក្រុង ដើម្បីក្តាប់ទិន្នន័យរួមងាយស្រួលគ្រប់គ្រងផលិតផលដែលនាំចូលនិងផលិតផលដែលផលិតផ្គត់ផ្គង់ក្នុងស្រុក។
«កន្លងទៅនេះយើងខ្វះទិន្នន័យ មិនដឹងថាតើយើងនាំចូលប៉ុណ្ណា សមត្ថភាពផលិតក្នុងស្រុកបានកម្រិតណា។ តាមរយៈការធ្វើជញ្ជីងពាណិជ្ជកម្មផ្ទៃក្នុង យើងអាចដឹងពីសមត្ថភាពផលិតក្នុងស្រុកមានតុល្យភាពកម្រិតណាជាមួយការនាំចូល»។
ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើតាមលោក តាន់ មុនីវណ្ណ គ្រប់ប្រទេសទាំងអស់អាចដាក់រនាំងលើការនាំចូលផលិតផលមួយចំនួនតាមរយៈការដាក់របាំងមិនមែនពន្ធគយ និងការដាក់ចេញវិធានការសុវត្ថិភាពផ្សេងៗទៀត ដើម្បីគ្រប់គ្រងការបង្ហូរផលិតផលច្រើនលើសការផ្គត់ផ្គង់ ដែលនាំឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


