ឃាត់ខ្លួន​បាន​អ្នក​ទស្សន៍ទាយ​សត្វ​ទាំង​១២ នៅ​ក្រុង​បាន​លុង​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួន​បាន​អ្នក​ទស្សន៍ទាយ​សត្វ​ទាំង​១២ នៅ​ក្រុង​បាន​លុង​

បានផុស

នៅ

​អ្នក​ភ្នាល់​ដាក់​លុយ​ទស្សន៍ទាយ​ឆ្នាំ​ទាំង​១២ ប្រុស​ស្រី​ចំនួន៨​នាក់ ត្រូវ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ឃាត់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​៤០​នាទី កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត បានធ្វើការ​ឃាត់ខ្លួន​អ្នក​លួច​លេង​ល្បែងស៊ីសង​(​យូគី​) ក្នុងផ្ទះ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា កងកម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ ក្នុងនោះ​មាន​ស្រី​៥​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ល្បែង​ស៊ីសង (​យូគី ឬ​សត្វ​ឆ្នាំ​ទាំង​១២) ព្រមទាំង​ដកហូត​សម្ភារៈ រួមមាន​៖ ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រឹ​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 1E-6385, ​ទូ​សព្ទ​ដៃ ២​គ្រឿង ម៉ាក oppo .​អិន​ចុច​ពិល ពណ៌​ខ្មៅ​.១ .​កន្ត្រៃ ១ .​សម្ភារៈ​សម្រាប់​លេង​យូគី​មួយ​ចំនួន និង​ប្រាក់​ចំនួន​៨០​ម៉ឺ​ន​រៀល។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​សខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បំពេញបែបបទ​តាមនីតិវិធី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ យក​សត្វ​ជ្រូក​ជាង​១០០​ក្បាល​ ដែល​ប​ង្ក្រាប​បាន​នៅ​ខេត្តស្ទឹងត្រែង ​មក​កម្ទេច​ចោល​នៅ​ស្រុក​បាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥៣ ឃាត់ខ្លួន​មេខ្យល់​ចំនួន​៣​នាក់ ដែល​បាន​នាំ​ពលករ​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ

ព័ត៌មានជាតិ៤៤ នាទី មុន

ជនសង្ស័យ​ម្នាក់​ចាក់​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​របួសធ្ងន់​រួច​គេចខ្លួន​មក​ស្នាក់នៅ​ខេត្តសៀមរាប​ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

បន្ទាន់!! ផ្លូវ​ទំនាប​មួយ​ចំនួន​នៅ​ក្នុងក្រុង​បាត់ដំបង​ចាប់​ផ្តើម​លិច​ខណៈដែលទឹកស្ទឹងសង្កែដល់ចំណុច​ប្រកាស​អាសន្ន​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្ត ផ្តើម​បើក​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ ក្រោយ​លោក ម៉ៅ ធនិន មកកាន់​តំណែង​ជា​អភិបាល​ខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ច​ខេត្តកំពត បង្ក្រាប​ជនសង្ស័យ​៩​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ​នៅតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services