ព័ត៌មានជាតិ
ក្រុមកីឡាក្រសួងមហាផ្ទៃ ដណ្ដើមបានកិត្តិយសយ៉ាងធំធេងជូនកម្ពុជាឈ្នះមេដាយសរុប ៦២គ្រឿង
ក្រុមកីឡាក្រសួងមហាផ្ទៃ ដណ្ដើមបានកិត្តិយសយ៉ាងធំធេងជូនប្រទេសកម្ពុជាដោយឈ្នះមេដាយសរុប ៦២គ្រឿង មាស២២ ប្រាក់២២ និងសំរឹទ្ធ១៨ ពីព្រឹត្តិការណ៍កីឡាកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (the 21st World Police and Fire Games) នៅសហរដ្ឋអាមេរិក។

ទិដ្ឋភាពក្រុមកីឡាក្រសួងមហាផ្ទៃមកដល់កម្ពុជា
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រតិភូ បានឲ្យដឹងថា បេសកកម្មចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ នេះក្រុមកីឡាក្រសួងមហាផ្ទៃបាននាំមកនូវជ័យជម្នះយ៉ាងជោគជ័យធំធេងជូនប្រទេសកម្ពុជា។

លោក សរ សិទ្ធិ
បណ្ដាប្រទេសក្នុងតំបន់អាស៊ានគឺទៅចូលរួមក្នុងព្រឹត្តិការណ៍នេះមាន ៧ប្រទេសផងដែរ សម្រាប់កម្ពុជាបើប្រៀបធៀបគឺឈ្នះមេដាយបានច្រើនជាងប្រទេសដែលចូលរួមទាំងនោះ។ ប្រតិភូខាងលើនេះមើលថាក្រុមកីឡានគរបាលកម្ពុជាមានសមត្ថភាពរីកចម្រើនប្រកួតដោយបច្ចេកទេសខ្ពស់ យល់ដឹងពីច្បាប់នៃការប្រកួត និងមានស្មារតីតស៊ូខ្លាំងក្លាជម្នះដើម្បីស្វែងរកមេដាយជូនជាតិមាតុភូមិ។

ទិដ្ឋភាពក្រុមកីឡាក្រសួងមហាផ្ទៃមកដល់កម្ពុជា
បញ្ជាក់ដែរថា ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប៥២នាក់បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយបន្ទាប់ពីបញ្ចប់បេសសកម្មប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ ( the 21st World Police and Fire Games) នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៧ មិថុនា ដល់ ៦ កក្កដា ឆ្នាំ២០២៥ នេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


