ព័ត៌មានជាតិ
មិនស្តាប់អាជ្ញាធរ បើកបរបំពានបម្រាមគោចរទាំងយប់ ឃាត់ទុក ១៤ ថ្ងៃទើបឲ្យទៅយកនៅខណ្ឌ
ភ្នំពេញ៖ លោកវរសេនីយឯក សានសុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤មេសានេះថា ចាប់ពីម៉ោង៨យប់ថ្ងៃទី០២ដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៣ខែមេសា សមត្ថកិច្ចចម្រុះបានធ្វើការឃាត់យានយន្តល្មើសបម្រាមគោចររបស់សាលារាជធានីភ្នំពេញចំនួនសរុបចំនួន ៨២ គ្រឿងក្នុងនោះម៉ូតូ ៦៩ គ្រឿង រថយន្តចំនួន ១៣ គ្រឿង។

ម៉ូតូនិងរថយន្តទាំង៨២គ្រឿងនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅតាមអធិការដ្ឋានខណ្ឌនីមួយៗរយៈពេល ១៤ថ្ងៃទើបប្រគល់ជូនម្ចាស់វិញ។ ចំណែកអ្នកបើកបរល្មើសនឹងបម្រាមគោចរត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនរយៈពេល១៤ ដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអាជ្ញាធរមូលដ្ឋាន។
លោកបានបន្តទៀតថា នៅថ្ងៃទី០២ដែលជាថ្ងៃដំបូងនៃការនុវត្តវិធានការរបស់សាលារាជធានីភ្នំពេញមានយានយន្តដែលល្មើសនឹងបម្រាមគោចរចំនួន ៧៣ គ្រឿងក្នុងនោះមានម៉ូតូចំនួន ៦៥ គ្រឿងនិងរថយន្តចំនួន ៨ គ្រឿង។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យនោះបានបន្ថែមថាប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ ហើយបានចូលរួមគោរព និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះបើមិនមានការចាំបាច់ ។ មានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ គោលចរនេះ។
លោកសង្ឃឹមជឿជាក់ថាចាប់ពីយប់នេះទៅនិងបន្តបន្ទាប់ទៀត បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរនេះ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩ ។
គួរបញ្ជាក់ថាវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះមានរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


