ព័ត៌មានជាតិ
ប្រាប់បងស្រីសុំមករស់នៅស្រុកកំណើតវិញ កំពុងធ្វើចត្តាឡីស័ក ស្រាប់តែមកចងកសម្លាប់ខ្លួនបាត់
ខេត្តបាត់ដំបង៖ បុរសម្នាក់កំពុងធ្វើចត្តាឡីស័ក បានចងកសម្លាប់ខ្លួន នៅបន្ទប់ទឹកក្នុងមណ្ឌលចត្តាឡីស័កអនុវិឡាល័យសាមគ្គីស្ថិតក្នុងក្រុមទី០៤ភូមិសាមគ្គីឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់អត្តសញ្ញាណសពមានឈ្មោះនី ម៉ាប់ភេទប្រុសអាយុ៤៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសាំងរាំឃុំបវេលស្រុកបវេល។ ក្រោយពីទទួលពត៏មានភ្លាមៗ កំលាំងជំនាញបច្ចេកទេសវិឡាសាស្ត្រនិងពិនិត្យវិភាគទីកន្លែងកើតហេតុខេត្ត សហការជាមួយជំនាញស្រុក និងគ្រូពេទ្យបង្អែកស្រុកបវេល បានចុៈមកដល់កន្លែងកើតហេតុតែម្តង។

តាមការបំភ្លឺរបស់ឈ្មោះនី សារឿងភេទស្រីអាយុ៥៤ឆ្នាំមុខរបរធ្វើស្រែ ត្រូវជាបងស្រីបង្កើតសពបានឲ្យដឹងថា ជនរងគ្រោះត្រូវជាប្អូនប្រុស ក្រោយពីបានរៀបការរួចបាននាំគ្នាទៅរស់នៅរកស៊ីនៅឯភូមិភ្លើងឆេះ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង និងបន្តនាំគ្នាទាំងប្រពន្ធកូនចេញទៅធ្វើការនៅប្រទេសប្រទេសថៃរយៈពេលជាច្រើនឆ្នាំមកហើយ។អំឡុងខែមីនាឆ្នាំ២០២១ប្អូនប្រុសបានទូរស័ព្ទមកប្រាប់ថា ត្រូវបានប្រពន្ធកូនបណ្ដេញចេញពីកន្លែងធ្វើការ ហើយក៏សុំមករស់នៅឯស្រុកកំណើតវិញ។
រហូតដល់ថ្ងៃទី២២ខែមិនាឆ្នាំ២០២១ ក៏បានចេញមកពីប្រទេសថៃពេលមកដល់នាងខ្ញុំក៏បានយកទៅដាក់ក្នុងមណ្ឌលចត្តាឡីស័កនៅភូមិសាមគ្គីឃុំបវេលស្រុកបវេលខេត្តបាត់ដំបងហើយនាងខ្ញុំតែងតែនិយាយលួងលោមលើកទឹកចិត្តប្អូនរហូតមករហូតដល់ថ្ងៃទី៤ខែមេសាឆ្នាំ២០២១វេលាម៉ោងប្រហែលប្រាំមួយជាងក៏មានគេទូរស័ព្ទមកប្រាប់ថាប្អូនប្រុសរបស់ខ្លួនបានចងកស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ក។បើតាមនាងខ្ញុំជាបងស្រីសន្និដ្ឋានថាប្អូនប្រុសស្លាប់ព្រោះតែមានវិបត្តិផ្លូវចិត្តមិនមានករណីផ្សេងនោះទេ។
ចំណែកឈ្មោះមាន.ចិត្តភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិសាំងរាំងឃុំបវេលស្រុកបវេល ដែលត្រូវជាក្មួយបង្កើតជនរងគ្រោះបានប្រាប់ថ កន្លងមកខ្លួនក៏ធ្លាប់ដឹងថាពូរបស់ខ្លួននេះគាត់ធ្លាប់មានទំនាស់ក្នុងគ្រួសារដោយសារប្រពន្ធកូនបោះបង់ចោលនៅឯប្រទេសថៃ ទើបក្នុងអំឡុងខែមីនាឆ្នាំ២០២១ បានត្រឡប់មកស្រុកខ្មែរវិញក៏បានចូលទៅធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី៤ខែមីនាឆ្នាំ២០២១នៅវេលាម៉ោងជាង៦ព្រឹក ទទួលដំណឹងថាពូរបស់ខ្លួន បានចងកស្លាប់នៅកន្លែងមណ្ឌលធ្វើចត្តាឡីស័ក។
ក្រោយពីកំលាំងជំនាញនិងគ្រូពេទ្យពិនិត្យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាត មូលហេតុជនរងគ្រោះមានវិបត្តិផ្លូវចិត្ តស្របតាមការបំភ្លឺរបស់សាច់ញាតិទាំង២នាក់ខាងលើ។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ