ព័ត៌មានជាតិ
បុរស២នាក់នៅខេត្តកំពង់ឆ្នាំង រកឃើញឆ្លងកូវីដ១៩ នៅល្ងាចនេះ
ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៦ និង៣០នាទី ល្ងាច ថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា មានបុរស២នាក់ ១ឈ្មោះ សោម ឡូ អាយុ៣៦ឆ្នាំ ធ្វើការនៅរោងចក្រ QC នៅភ្នំពេញ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរលទ្ធផលនៃការធ្វើតេស្ដលើកទី២ បានបញ្ជាក់ឲ្យដឹងនៅម៉ោង ១៤ រសៀលថ្ងៃ ទី០៤ នេះថា មានវិជ្ជមានកូវីត១៩ បន្ទាប់ពីរូបគេបានផ្ដល់សំណាកធ្វើតេស្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងមកនៅក្នុងបន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ក្រោយពីផ្ដល់សំណាករួចមក មន្ទីរពេទ្យក៏បានអនុញ្ញាតឲ្យបុរសខាងលើទៅសម្រាកធ្វើចត្តាឡីស័ក នៅក្នុងផ្ទះស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ហើយនៅថ្ងៃបន្ទាប់ទី២៩ ខែមីនា អ្នកជំងឺរូបនេះមានអាការធ្ងន់ធ្ងរត្រូវបានដាក់អោយសម្រាកដាច់ដោយឡែក ក្នុងអាគារព្យាបាលជំងឺឆ្លង នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។


ដោយឡែកតាមរបាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា អ្នកជំងឺរូបនេះមុននឹងរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅព្យាបាលនៅផ្ទះពេទ្យឯកជន លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ចំនួន២ដង ដោយជិះម៉ូតូកង់បីមួយគ្រឿងជាច្រើនដង លេខម្ចាស់កង់បី ០៩៧ ៧៧៧ ១៧ ៦២ នៅក្នុងក្រុងកំពង់ឆ្នាំង ។
ដូច្នេះចំពោះករណីខាងលើនេះលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធ ដោយផ្ទាល់និងដោយប្រយោលជាមួយ ឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ១៩ ខាងលើនេះ សូមមេត្តាអញ្ជើញមកផ្តល់សំណាកដើម្បីធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឱ្យបានរួសរាន់ ដើម្បីចូលរួមស្កាត់ការរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។


ករណី១ទៀត លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ក៏បានបញ្ជាក់ផងដែរថា បុរសម្នាក់ ដែលនាំសង្សារនៅទីក្រុងភ្នំ ពេញមានវិជ្ជមានកូវីដ១៩ មកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ ត្រ ឡាច ស្រុកកំពង់ត្រឡាចកាលពីថ្ងៃទី២៤ ខែមិនា នោះលទ្ធផលនៃតេស្ត ចេញមកនៅល្ងាចថ្ងៃទី ០៤ ខែមេសា នេះ ក៏មានវិជ្ជមានកូវីដដែរ។ ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុ កកំពង់ត្រឡាចក៏ត្រូវតែមានការប្រុ ងប្រយ័ត្នឲ្យបានខ្ពស់ដូចគ្នាដែរ ។ដោយត្រូវចូលរួមអនុវត្តនៅវិធានការរបស់ក្រសួងសុខាភិបាល គឺ៣ ការ ពារ ៣កុំទាំងអស់គ្នា ៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


