ព័ត៌មានជាតិ
ខេត្តស្វាយរៀងមិនថយទេ ៣ ថ្ងៃជាប់គ្នា កើនអ្នកឆ្លងថ្មីជិត ១០០ នាក់
ខេត្តស្វាយរៀងនៅតែមានការកើនឡើងករណីឆ្លងកូវីដ ១៩ ថ្មី ៣ ថ្ងៃជាប់គ្នាមិនថយមថយ។ ព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញឆ្លងថ្មី ២២ នាក់ទៀត ហើយគិតត្រឹម ៣ ថ្ងៃចុងក្រោយខេត្តស្វាយរៀងរកឃើញអ្នកឆ្លងសរុប ៩៤ នាក់ទៅហើយ។

ខេត្តស្វាយរៀងមានការផ្ទុះឆ្លងច្រើនធ្ងន់ធ្ងរគឺនៅក្រុងបាវិត។ ទីក្រុងពាណិជ្ជកម្មជាប់ព្រំដែនវៀតណាមនេះ សំបូងរោងចក្រ និងកាស៊ីណូមានបុគ្គលិក កម្មកររាប់ម៉ឺននាក់បម្រើការងារនិងច្រកចេញចូលជាប់ព្រំដែនវៀតណាម។
បើទោះបីរដ្ឋបាលខេត្តស្វាយរៀងបានប្រកាសបិទកាស៊ីណូទូទាំងតំបន់ជាបណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងខេត្ត តែស្ថានភាពឆ្លងនៅតែមិនថមថយ។ បច្ចុប្បន្នមានអ្នកជំងឺកូវីដ ១២១ នាក់ ដែលកំពុងសម្រាកព្យាបាលនៅខេត្តស្វាយរៀង។
គិតត្រឹមព្រឹកថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជារកឃើញករណីឆ្លងថ្មីចំនួន ៦៣ នាក់ទៀត និងជាសះស្បើយ ៩៤ នាក់។ ភ្នំពេញឈរលើគេមាន ៣១ នាក់ ស្វាយរៀង ២២នាក់ ព្រះសីហនុ ៦នាក់ កណ្ដាល ១នាក់ ព្រៃវែង ១នាក់ កោះកុង ១នាក់ កំពង់ឆ្នាំង ១ នាក់។
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


