ព័ត៌មានជាតិ
ក្រសួងអប់រំ ហាមបេក្ខជនប្រព្រឹត្តិសកម្មភាពមួយចំនួនពេលដំណើរការសំណេរប្រឡងបាក់ឌុប ខាងមុខ
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បេក្ខជនមិនត្រូវធ្វើសកម្មភាពមួយចំនួននៅក្នុងដំណើរការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នាពេលខាងមុខនេះ។

ក្នុងនោះ បេក្ខជន មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី ២ មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមានប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សម្លៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ មិនត្រូវប្រើពាក្យសំដី ឬអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬ ក្នុងបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។

លើសពីនេះ មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យ មិនត្រូវធ្វើចម្លើយវិញ្ញាសានៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅ បន្ទប់ប្រឡងឡើយ មិនត្រូវងើបឈរ ងាកឆ្វេង ស្តាំ អើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងអង្គុយ ដោយគ្មានការអនុញ្ញាតពីអនុរក្ស។

ទន្ទឹមនឹងនេះ មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការរបស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។ មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន។ មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជា សរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬ សរសេររំលងបន្ទាត់ជាដើម មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន។ មិនត្រូវហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្ដារ ធ្វើឱ្យបាក់បែកតុ កៅអី ឬក្តារខៀនជាដើម មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត និងមិនត្រូវប្រើពាក្យសំដី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មេប្រយោគ។
ជាងនេះទៀត មិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយ ពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួនធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយឱ្យអនុរក្ស។ ក្រសួង បានណែនាំបេក្ខជន ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និង ខោ/សំពត់ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ។ ត្រូវយកមកនូវបណ្ណសម្គាល់ខ្លួនថ្នាក់ទី ១២ មានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយក នាយិកាសាលាត្រឹមត្រូវច្បាស់លាស់។ ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវយកមកនូវសលាកបត្រឯកត្តជន ឬបណ្ណសម្គាល់ខ្លួនជាសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ។
គួរបញ្ជាក់ថា សង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួន។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី ១៨ និងទី ១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី ២៨ និងទី ២៩ ខែសីហា ឆ្នាំ ២០២៥ វិញ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


