ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ ចុះ MoU បន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៨ លើកកម្ពស់វិស័យការងារនៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បន្តកិច្ចសហប្រតិបត្តិការសម្រាប់ ឆ្នាំ២០២៥-២០២៨ ដើម្បីលើកកម្ពស់ការងារនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។ ពិធីចុះ MoU នេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាព លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងលោក PARK Jong Pill អគ្គលេខាធិការ និងជានាយកប្រតិបត្តិ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ នៅទីរួមខេត្តសៀមរាប។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងចូលរួមអនុវត្តគោលនយោបាយ និងការអភិវឌ្ឍសង្គមក្នុងវិស័យការងារនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទពិសោធ និងការគាំទ្រផ្នែកបច្ចេកទេសផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងាររួមមាន ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល។
គួររម្លឹកផងដែរថា ក្នុងអំទ្បុងពេលទស្សនកិច្ចដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធកម្ពុជា បានទទួលបដិសណ្ឋារកិច្ច និងបានផ្លាស់ប្តូរបទពិសោធជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ តាមរយៈការរៀបចំសិក្ខាសាលារួមគ្នា ដែលជាវេទិកាមួយឱ្យភាគីទាំងពីរធ្វើការសិក្សា ស្វែងយល់ និងពិភាក្សាស៊ីជម្រៅអំពីសកម្មភាពត្រូវអនុវត្ត រួមទាំងការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងគោលនយោបាយវិស័យការងារផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ ក៏បានជួបពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ រួមមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ សមាគមសណ្ឋាគារ និងតំណាងប្រតិភូបុគ្គលិក ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពនៃវិស័យទេសចរណ៍ និងវិស័យការងារនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប។

លើសពីនេះ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីកម្ពុជា បានបេ្ដជ្ញាបន្តជំរុញនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងភាគីទាំងពីរ ឱ្យដំណើរការទៅបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


