Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរ​​​ទេស​កម្ពុជាត្រៀមចូលរួម​ប្រជុំ​ត្រីភាគីថ្នាក់​រដ្ឋមន្ត្រីការ​បរ​ទេស​អាស៊ាន ជាមួយ​អង់គ្លេស​

បានផុស

នៅ

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ត្រីភាគី បើកចំហរ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ Video Conference​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួងការបរទេស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា តាម​ការអញ្ជើញ​របស់​លោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ (DATO ERYWAN PEHIN YUSOF) រដ្ឋមន្ត្រីការបរទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា​ត្រីភាគី​បើកចំហរ​(Open-Ended Troika Dialogue) ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ ខាងមុខ​។​

កិច្ចសន្ទនា​នេះ​រំពឹងថា នឹង​គ្របដណ្តប់​លើ​ការ​រិះរក​វិធី និង​មធ្យោបាយ​នានា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស ក្នុងការ​ដោះស្រាយ​សេចក្តី​បារម្ភ​រួមគ្នា​ផ្នែក​សុខភាព​នៅក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ការពង្រីក​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ដើម្បី​កសាង​ការស្តារ សេដ្ឋកិច្ច​ឡើងវិញ​ប្រកបដោយ​ចីរភាព និង​រឹងមាំ និង​ការលើកកម្ពស់​ការប្តេជ្ញា​ចិត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា ដែល​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១២ នាទី មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ១៧ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

Sokha Hotels

ព័ត៌មានពេញនិយម