ព័ត៌មានជាតិ
តើរដ្ឋមន្រ្តីណាមានវ័យក្មេងជាងគេ និងវ័យចាស់ជាងគេនៅអាណត្តិនេះ?
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋា ភិបាលអាណត្តិទី៧ ដែលមានសមាសភាពចំនួន ៥៤រូប។ ឥស្សរជនទាំង៥៤រូបនោះ មានអាយុទាបបំផុតចំនួន៤០ឆ្នាំ និងច្រើនបំផុត ៧២ឆ្នាំ ។ បើសិនជានិយាយពីអាយុរបស់រដ្ឋមន្ត្រីទាំង៣០រូបវិញ គឺមានអាយុតិចជាងគេបំផុត ៤០ឆ្នាំ និងអាយុច្រើនជាងគេបំផុត គឺ៦៧ឆ្នាំ។

នៅថ្ងៃនេះ “កម្ពុជាថ្មី” សូមជម្រាបជូនប្រិយមិត្តអំពីរដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេ ៥រូប និងរដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ ៥រូប ដូចខាងក្រោម៖
១/លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក គឺជារដ្ឋមន្ត្រីវ័យក្មេងជាងគេដែលមានអាយុត្រឹមតែ ៤០ឆ្នាំ ប៉ុណ្ណោះ។ កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន រូបនេះ កើតនៅថ្ងៃទី ២៧ខែវិច្ឆិកា ឆ្នាំ១៩៨២។

២/ លោក ប៉េង ពោធិ៍នា វ័យ៤០ឆ្នាំ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ ក្នុងនីតិកាលទី៦កន្លងទៅ កូនប្រុសរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រូបនេះ ជារដ្ឋលេខាធិការក្រសួងដដែល។

៣/ មានវ័យត្រឹម ៤០ឆ្នាំ លោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោក ជាកូនប្រុសរបស់សម្ដេចវិបុលបញ្ញា សុខ អាន ដែលកើតនៅថ្ងៃទី ១១ខែ មិថុនា ឆ្នាំ ១៩៨៣ ជាបងប្អូនភ្លោះជាមួយ លោក សុខ សូកាន។

៤/ លោក នេត្រ ភ័ក្រ្តា ជារដ្ឋមន្ត្រីវ័៍យក្មេងជាងគេលំដាប់ទី៤ ដែលមានវ័យ៤១ឆ្នាំ។ លោក គឺជាក្មេងកំព្រាដែលផ្ញើខ្លួននឹងវត្តអារាម ហើយតស៊ូរៀនសូត្រ រហូតទទួលបានឱកាសក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។

៥/ លោក ស សុខា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានវ័យ ៤២ឆ្នាំ។ កូនប្រុសរបស់សម្ដេចក្រឡាហោម ស ខេង រូបនេះ កើតនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៨១។

ចំណែក រដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេចំនួន៥រូបវិញ គឺ៖
១/ លោក ហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីវ័យចំណាស់ជាងគេលំដាប់ទី៥ដែលមានអាយុ៦១ឆ្នាំ ។ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ លោកកើតនៅ ថ្ងៃទី ០២ ខែមករា ឆ្នាំ១៩៦២។
២/ លោកស្រី អ៉ឹង កន្ថាផាវី ជារដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេលំដាប់ទី៤។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី២អាណត្តិរូបនេះមានអាយុ ៦៣ឆ្នាំ លោកស្រី កើតនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ១៩៦០។

៣/ លោកស្រី ភឿង សកុណា ជារដ្ឋមន្ត្រីវ័យចំណាស់ជាងគេលំដាប់ទី៣។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះមានអាយុ៦៣ឆ្នាំ កើតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ១៩៥៩។

៤/ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន។ លោក គឺជារដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេលំដាប់ទី២ គឺអាយុ ៦៦ឆ្នាំ។

៥/ ជារដ្ឋមន្ត្រីវ័យចំណាស់ជាងគេបង្អស់ក្នុងចំណោមរដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ លោក សុខ ចិន្តា សោភា មានអាយុ៦៧ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ កើតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៦៕

ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


