Connect with us

ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង ព្រលះ​គ្នា​ពេញទំហឹង ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់​ នៅ​ស្រុក​ពួក

បានផុស

នៅ

គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត២គ្រឿង ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប បណ្តាល​ធ្វើ​ឲ្យ​មនុស្ស៤​នាក់ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​របស់​លោក​វរៈសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង រថយន្ត ដែល​បាន​បើកបរ​បញ្ច្រាស​ទិស​គ្នា បាន​បង្កដោយ​រថយន្ត​កូរ៉េ ទម្ងន់​ពីរ​តោន​កន្លះ​ ពាក់​ស្លាក​លេខ​សៀមរាប​3A-2246 ដឹក​ទ្រុង​ដាក់​មាន់ បាន​បើកបរ​មកពី​ទិស​ខាងលិច ឆ្ពោះ​ទៅ​កើត បាន​រ៉េ​ចង្កូត​ទៅ​ចូល​គន្លង​ផ្លូវ​ខាងឆ្វេង ហើយ​បាន​ទៅ​បុក​ជាមួយ​រថយន្ត​ធុន​កា​ម៉ាស់​សណ្តោង ពាក់​ស្លាក​លេខ​ភ្នំពេញ​4A-0673 បើកបរ​ពី​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ដែល​មាន​ផ្ទុក​ជ័រ​ទឹក​ពេញ​ទ្រុង​រថយន្ត ដែល​ធ្វើ​ឲ្យ​រថយន្ត​កា​ម៉ាស់ រ៉េ​ចង្កូត​ទៅ​ខាង​ឆ្វេង ហើយ​បាន​ធ្លាក់​ក្បាល​រថយន្ត​ចូល​ស្រះ​ទឹក ទៅ​បុកដី​មាត់​ស្រះ​ធ្វើ​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ និង ធ្វើ​ឲ្យ​ទំនិញ​ជ័រទឹក ធ្លាក់​រាយ​ពេញ​ទឹកស្រះ ហើយ​ចំពោះ​រថយន្ត​កូរ៉េ ដែលជា​អ្នក​បង្ក​ ក៏បាន​ក្រឡាប់​នៅ​លើ​ទ្រូងផ្លូវ​ខូចខាត​ធ្ងន់ធ្ងរ​ផង​ដែរ ស្ថិត​លើ​កំណាត់​ផ្លូ​វជាតិ​លេខ​៦ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​៣៥១​និង​៣៥២​។ ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងពីរ និង អ្នក​រួម​ដំណើរ បាន​រង​របួស​ធ្ងន់​៣​នាក់ ស្រាល​ម្នាក់។

លោក​អធិការ​ក៏បាន​បន្ត​ទៀត​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មកពី​អ្នកបើកបរ​រថយន្ត​កូរ៉េ​ដឹក​ទ្រុង​មាន់ បើកបរ​ល្បឿន​លឿន​មិន​ប្រកាន់​ស្តាំ ក្នុង​ស្ថានភាព​ងងុយដេក។ ចំពោះ​ជនរងគ្រោះ​ បាន​កំពុង​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​ជ្រូក និង​បាន​សង្គ្រោះ​បន្ត​ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្តសៀមរាប។ ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​ បាន​ចុះ​ធ្វើការ​វាស់វែង​ និង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ការ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់៕​

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​ឪពុកចុង អារ​.ក កូន​ពី​ខាងក្រោយ បណ្តាល​ឲ្យ​ស្លាប់ ខណៈ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម