Connect with us

ព័ត៌មានជាតិ

ក្រុមនិស្សិតកម្ពុជាចង់បានសន្តិភាព និងស្នើអន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា

បានផុស

នៅ

ភ្នំពេញ  ក្រុមនិស្សិតនៅកម្ពុជា ត្រូវការតែសន្តិភាព មិនត្រូវការសង្គ្រាមនោះឡើយ ទើបពួកគាត់ទទូចស្នើរសុំអន្តរជាតិបន្តជួយអន្តរាគមន៍ ឲ្យភាគីថៃបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាទៀត  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមនិស្សិតលើកឡើងថា នៅពេលដែលប្រទេសថៃ បានបើកការឈ្លានពានមកលើទឹកដីកម្ពុជា បានបង្កនូវវិនាសកម្មជាច្រើនសម្រាប់កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះ ពិសេសនោះ គឺប្រជាពលរដ្ឋភៀសសឹកជាច្រើន បានចាកចោលផ្ទះសម្បែង ពុំមានទីជម្រកត្រឹមត្រូវ មិនបានប្រកបកិច្ចការងារ ឬរបររកស៊ីចិញ្ចឹមជីវិត ពិសេស មានកុមារជាច្រើនត្រូវចាកឆ្ងាយការរៀនសូត្រ 

ក្រុមនិស្សិតបានបន្តលើកឡើងទៀតថា កត្តាទាំងនេះហើយ ធ្វើឱ្យក្រុមនិស្សិត ស្នើទៅកាន់សហគមន៍អន្តរជាតិ ដែលមានប្រទេសមហាអំណាចធំៗ ពិសេសគឺសហរដ្ឋអាមេរិក មេត្តាជួយអន្តរាគមន៍លើសកម្មភាពរបស់ភាគីថៃផង ព្រោះបច្ចុប្បន្ននេះ ថៃបាននឹងកំពុងបង្កសកម្មភាពឈ្លានពានផ្សេងៗ ដែលជាចេតនាប៉ងឲ្យកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មីម្តងទៀតរវាងប្រទេសទាំង០២

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពីប្រទេសចំនួន៧ បានកំពុងបន្តសកម្មភាព ក្នុងការចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជាថៃ ក្នុងនោះរួមមាន ( ខេត្តបាត់ដំបង –យោធភូមិភាគទី៥ខេត្តបន្ទាយមានជ័យច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ភូមិជោគជ័យ និងច្រកបឹងត្រកួនខេត្តព្រះវិហារច្រកព្រំដែនអានសេះដើម្បីសង្កេតការណ៍ពីស្ថានការណ៍ជាក់ស្តែងនៅតំបន់ទាំងនោះ ក្នុងគោលដៅធានាបាន បទឈប់បាញ់ ឲ្យមានប្រសិទ្ធិភាពខ្ពស់  

អត្ថបទ ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម