ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភថវិកា៦០លានរៀលដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីគាំទ្រការចាក់វ៉ាកសាំងជំងឺកូវីដ១៩
ថ្នាក់ដឹកនាំនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានយកនូវទឹកប្រាក់វិភាគទានចំនួន៦០លានរៀល ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណានព្រមទាំងក្រុមគ្រួសារ មកប្រគល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ ដើម្បីជាការគាំទ្រក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកម្មករនិយោជិត។

ពិធីប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាពនៃ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងតំណាងនៃធនាគារឯកទេសវីង ដោយអនុវត្តទៅតាមគោលការណ៍សុវត្ថិភាពយ៉ាងជាក់លាក់។

ខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនដល់មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ១៩។

ថ្លែងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យើងត្រូវជឿជាក់ និងការពារខ្លួនយើងនិងក្រុមគ្រួសាររបស់យើងពីវីរុស តាមរយៈវ៉ាក់សាំងបង្ការដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល។ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលអាចទទួលបានវ៉ាក់សាំងបានយ៉ាងលឿន ដោយសារកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល។”

ថវិកាដែលទទួលបាននៅពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងយកទៅទិញនូវបរិក្ខារចាំបាច់មួយចំនួនសម្រាប់ជួយដល់ក្រុមគ្រូពេទ្យប្រើប្រាស់នៅពេលចាក់វ៉ាក់សាំងកូវីដ១៩នៅតាមតំបន់គោលដៅ ដើម្បីការពារសហគមន៍ពីជំងឺកូវីដ១៩ ក៏ដូចជាជួយឲ្យពួកគាត់មានភាពសុវត្ថិភាពក្នុងការប្រកបការងារប្រចាំថ្ងៃដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


