ព័ត៌មានជាតិ
គ្មានអ្នកជំងឺកូវីដ១៩ ត្រូវបាន រកឃើញនៅធនាគារឯកទេស វីង
កាលពីពេលថ្មីៗនេះ ធនាគារឯកទេសវីងបានសង្កេតឃើញថា មានការចែករំលែកនូវតារាងបញ្ជីទីតាំងមួយចំនួន ដែលត្រូវបានយល់ច្រឡំថាមានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងទាំងនោះ ហើយក្នុងតារាងបញ្ជីទីតាំងនោះ ក៏មានទីតាំងការិយាល័យកណ្តាលនៃធនាគារឯកទេសវីងក្នុងរាជធានីភ្នំពេញផងដែរ។ ធនាគារឯកទេសវីង សូមបដិសេដចោលនូវព័ត៌មានខាងលើនេះទាំងស្រុង។


តាមការជូនដំណឹងពីក្រុមការងារ “Stop Covid” ក៏ដូចជាការសង្កេតតាមដានដោយផ្ទាល់នៅទីតាំងការិយាល័យកណ្តាលនៃធនាគារឯកទេសវីង គឺមានអតិជនម្នាក់បានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌លឿង។ អ្នកដែលបានស្កែន “Stop Covid” QR Code ទទួលបានសញ្ញាពណ៌លឿង មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរបស់ធនាគារនោះឡើយ។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ធនាគារឯកទេសវីងអនុញ្ញាតឲ្យតែអ្នកដែលបានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌បៃតងប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណធនាគារ។


ធនាគារឯកទេសវីង បានអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដោយតម្រូវឲ្យភ្ញៀវគ្រប់រូបដែលមកធ្វើប្រតិបត្តិការនៅក្នុងធនាគារ ត្រូវរក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុលលាងដៃ វាស់សីតុណ្ហភាព និង ពាក់ម៉ាស់ជាចាំបាច់។

ទន្ទឹមនឹងនេះដែរ ធនាគារឯកទេសវីង ក៏សូមឲ្យអតិថិជនទាំងអស់ ដែលមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុមិនថា ជានៅការិយាល័យកណ្តាល ឬក៏នៅតាមភ្នាក់ងារវីងនានានៅទូទាំងប្រទេស ចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ក៏ដូចជារួមគ្នាទប់ស្កាត់ការចម្លងបន្តដល់សហគមន៍យើង។ ធនាគារឯកទេសវីងតែងតែសហការជាមួយស្ថានប័ណ្ណពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕
អត្ថបទពាណិជ្ចកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
សារព័ត៌មានវៀតណាម ៖ រាជបុត្រ Mateen នឹងព្រះរាជទានស្បែកជើងតម្លៃ ១៧ លានដុល្លារ ដល់អ្នកអភិសេកជាមួយទ្រង់
-
កីឡា៥ ថ្ងៃ មុន
ពៅ សុខា ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១ ស៊ីហ្គេមនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត
-
កីឡា២ ថ្ងៃ មុន
បួខាវ និងក្រុមកីឡាឃីកបុកស៊ីងរបស់ខ្លួន នឹងមកដល់កម្ពុជានៅថ្ងៃនេះ
-
កីឡា៥ ថ្ងៃ មុន
សារព័ត៌មានថៃ សរសើរអាកប្បកិរិយារបស់ ខាន់ ចេសា ក្រោយឈ្នះកីឡាការិនី ហ្វីលីពីន
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅឥណ្ឌូណេស៊ី
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទម្លាយមូលហេតុមិត្តភាពរវាង Selena Gomez និងមិត្តបរិច្ចាគក្រលៀន ឈានដល់ការខឹងសម្បារគ្នា
-
កីឡា៤ ថ្ងៃ មុន
សមាសភាពអ្នកលេងគុនខ្មែរ៦រូបប្រកួតដណ្តើមមេដាយមាសស៊ីហ្គេមថ្ងៃនេះ