Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ដាក់មន្ត្រីប្រចាំការក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌ ដើម្បីជួយដោះស្រាយបញ្ហារបស់កម្មករនិយោជិត

បានផុស

នៅ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានក្រុមសម្របសម្រួល និងក្រុមការងារ ១២៩៧ នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំទទួលទូរសព្ទ ដោះស្រាយការងារ និងបញ្ហាផ្សេងៗដែលអាចកើតមានជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ ចំពោះប្រជាពលរដ្ឋ ដែលត្រូវការសាកសួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងទូរសព្ទមកលេខ ​១២៩៧។ ក្រុមការងាររង់ចាំទទួលការទំនាក់ទំនងរបស់បងប្អូនដោយក្តីរីករាយ។

ក្រសួងការងារ ក៏សូមជូនពរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនិងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម