Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ពដែលបានពលី ដើម្បីការពារទឹកដីមាតុភូមិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា បានឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វបុរស អ្នកមានគុណ និង​វីរ​កងទ័ព​កម្ពុជា​ដែល​ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​ពលី​ជីវិត ដើម្បី​ការពារ​ទឹកដី​មាតុភូមិ​ក្នុងពេល​ចោរ​សៀម​ឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ធ្វើ​ពិធី​នេះ​ក្នុងពេល​អញ្ជើញ​ចូលរួម​បុណ្យកាន់បិណ្ឌ​វេន​ទី ១៣ នៅ​វត្ត​សន្តិភាព និង​វត្ត​ជម្ពូ​ព្រឹក្សា ស្ថិតក្នុង​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង កាលពី​ថ្មីៗ នេះ។

ក្នុង​ពិធី​នោះ​ផងដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ រដ្ឋបាលខេត្ត​ស្វាយរៀង កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៣ ​ប្រភេទ មន្ត្រីរាជការ ព្រមទាំង​ពុទ្ធបរិស័ទ ដោយបាន​បូជា​ទៀនធូប​ផ្កា​ភ្ញី ចំពោះ​ព្រះ​រតន​ត្រៃ​សមាទាន​សីល ធ្វើ​កិច្ច​នមស្សការ​បង្សុកូល ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ​ជាច្រើន​មុខ វេរ​ប្រគេន​ព្រះសង្ឃ និង​រាប់បាត្រ ដើម្បី ឧទ្ទិស​នូវ​ផលានិសង្ស​ជូន​ទៅ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន មាន មាតា បិតា ជីដូន ជីតា ញាតិកា​ទាំង ៧ សន្តាន និង​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព បុព្វបុរស​អ្នកស្នេហាជាតិ ដែល​បាន​ពលី​អាយុជីវិត ដើម្បី​ភាព​គង់វង្ស​ នៃ​បូរណភាព​ទឹកដី ជាតិ​មាតុភូមិ ឲ្យ​ទទួលបាន​សុខសន្ដិភាព ភាព​រីកចម្រើន​សម្បូរ​រុងរឿង។

នាឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី និង ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តី​ចម្រើន​គ្រប់ៗ​ គ្នា​ ជា​រៀង​រហូត៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម