Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ គ្រប់ពេលវេលារាជរដ្ឋាភិបាលតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ កងទ័ព ជាធំ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែងថា គ្រប់ពេលវេលា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ និង​កងទ័ព​ជាធំ​ ទោះ​ក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុង​ពេល​អញ្ជើញ​សួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កងកម្លាំង​មិន​ប្រដាប់​អាវុធ នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២៥។

ក្នុង​ឱកាស​អញ្ជើញ​សួរសុខទុក្ខ​នោះ​ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​សង្កត់ធ្ងន់​ថា គ្រប់​ពេលវេលា​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែ​គិតគូរ​ខ្ពស់​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ កងទ័ព​ជាធំ ​ទោះបី​ក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ ​ហើយ​ត្រូវ​ជឿជាក់​លើ​សម្តេច​ទាំង​ទ្វេ​ចុះ​លើ​បញ្ហា​ព្រំដែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ជាធំ។

សូម​បញ្ជាក់​ថា ស្ថានភាព​នៅ​តំបន់​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ គិត​ត្រឹម​ថ្ងៃទី ​២៤ ខែកញ្ញា ឆ្នាំ​ ២០២៥ បន្ត​មាន​ភាព​ស្ងប់ស្ងាត់​ល្អ។ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី និង​ព្រះសង្ឃ បន្ត​មក​មើល​ទីតាំង និង​នាំ​យក​នូវ​អំណោយ នំនែក ភេសជ្ជៈ អាហារសម្រន់​ផ្សេងៗ ចេញពី​ទឹកចិត្ត​រៀងៗ ​ខ្លួន យក​មក​ដល់​ជូន​កងទ័ព និង​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម