ព័ត៌មានជាតិ
អាល់កុលក្លែងក្លាយ មានសារធាតុមេតាណុល ជាង៥០០លីត្រ ត្រូវដកហូតយកមកកម្ទេចចោល
រតនគិរី ៖ អាល់កុលក្លែងក្លាយ មានផ្ទុកសារធាតុ មេតាណុលចំនួន៥៥៦លីត្រ ត្រូវបានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តរតនគិរី ដកហូតបានពីតាមបណ្តាឱសថស្ថាន និងអាជីវករលក់ដូរក្នុងក្រុងបានលុង នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។

លោក ស៊ាន ស៊ីនម៉ែត្រ អនុប្រធានសាខា (កបប) ខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះដើម្បីធានាថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ដោយធានាថា ការប្រើប្រាស់អាល់កុលដើម្បីសម្លាប់មេរោគពិតជាមានប្រសិទ្ធភាព ហើយមិនបានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។

ហើយនេះជាកិច្ចការចាំបាច់មួយដែលយើងត្រូវធ្វើដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ មួយផ្នែកធំ។

លោកបានបន្តថា ពុំមានធ្វើការផាកពិន័យណាមួយដល់អាជីវករដែលបានលក់អាល់កុលក្លែងក្លាយទាំងនេះនោះទេ គឺគ្រាន់តែធ្វើការអប់រំណែនាំដល់ពួកគាត់មុនទិញមកលក់បន្ត ត្រូវពិនិត្យម៉ាកសញ្ញា និងប្រភពឲ្យបានច្បាស់លាស់ រីឯ អាល់កុលដែលដកហូតបានខាងលើនេះ នឹងយកទៅកម្ទេចចោលតាមលក្ខណៈជំនាញ ហើយលោកនឹងដឹកនាំក្រុមការងារចុះទៅពិនិត្យជាប្រចាំ ទើបអាចធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ៕
ដោយ ៖ វុទ្ធឦសាន
















-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


