Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខសប្បាយជូនដល់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​បួងសួង​សុំ​នូវ​សេចក្តីសុខ​សប្បាយ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ថ្វាយ​គ្រឿង​សក្ការបូជា ដើម្បីឲ្យ​ការ​ជួសជុល​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ និង​សុខ​សុវត្ថិភាព​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រារព្ធ​ពិធី​នេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី ជួសជុល កែលម្អ​សោភ័ណភាព អគារ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​ ២៤០ វិថី​ឧកញ៉ា​ឈុន សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១០​ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ ២០២៥។

ពិធី​ក្រុង​ពាលី​នោះ​បាន​ដំណើរការ​ទៅតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ដោយមាន​ការអុជ​ធូប និង​បួងសួង​សុំ​នូវ​សេចក្តីសុខ​សប្បាយ​ជូន​ដល់​ពលរដ្ឋ និង​វីរ​កងទ័ព​កម្ពុជា​ទាំង​សមរភូមិ​មុខ​ និង​សមរភូមិ​ក្រោយ​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី ថ្វាយ​គ្រឿង​សក្ការបូជា ដើម្បីឲ្យ​ការជួសជុល​ដំណើរការ​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ និង​សុខ​សុវត្ថិភាព​ទូទាំង​ប្រទេស​កម្ពុជា៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម