នយោបាយ
មូលនិធិទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងមូលនិធិផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ នៅឯណា ? មិនបាច់លក់ប័ណ្ណនាឡិកាទេ !
លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងជាមនុស្សជំនិតរបស់លោក កឹម សុខា បានសរសេរសំណេរមួយតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញ។
លោកបានលើកជាចម្ងល់ពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងមូលនិធិផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ នៅឯណា ក្រោយពេលអតីតមេដឹកនាំប្រឆាំងលោក សម រង្សី បានធ្វើយុទ្ធនាការលក់ប័ណ្ណនាឡិកា ដើម្បីយកថវិកាជួយជនរងគ្រោះដោយសារការរីលរាលដាលជំងឺកូវីដ ១៩។
លោក មុត ចន្ថា យល់ថា ដើម្បីជួយពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយការរីកដាល នៃជំងឺកូវីឌ១៩ លោក សម រង្ស៉ី មិនបាច់លក់ប័ណ្ណនាឡិកា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរទេគួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ និងថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ មកជួយប្រជាពលរដ្ឋខ្មែរវិញ។
លោក មុត ចន្ថា លើកឡើងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងបង្កើត “មូលនិធិទូរទស្សន៍ព្រះអាទិត្យ” ឬ “SUN TV”។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ជាង៧០ម៉ឺន ដុល្លារអាមេរិក។ លោកបន្តថា នៅក្រោយលោក កឹម សុខា ត្រូវចាប់ខ្លួន និងបន្តមកទៀត អតីតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង មិនដឹងយកទៅណា។
បើតាមលោក មុត ចន្ថា មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺទី១, លោក កឹម សុខា អតីតប្រធានគណបក្ស ទី២, លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ទី៣, លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ។
លោក មុត ចន្ថា ដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយកាលពីថ្មីៗនេះបានបញ្ជាក់ទៀតថា មកដល់ពេលនេះ លោកឃើញលោក សម រង្ស៉ី ដែលជាអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ពី២០១២ ដល់ឆ្នាំ២០១៧ បានកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរ ដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ បញ្ហានេះ លោកយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។
លោក មុត ចន្ថា បញ្ជាក់ដែរថា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារនៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស ? ៕
អត្ថបទ៖កោះកែវ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង