នយោបាយ
អ្នកដឹងរឿង ហៅ លោក សម រង្ស៊ី និងមនុស្សជំនិត២នាក់ទៀតថា ជាជនទុច្ចរិត និងពុករលួយនយោបាយ
លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ហើយជាមនុស្សដឹងរឿងច្រើនពីអតីតគណបក្សមួយនេះ បានចេញមុខទាំងព្រឹក ហៅ លោក សម រង្ស៊ី លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ថា ជាជនទុច្ចរិត និងពុករលួយនយោបាយ ទាក់ទងកញ្ចប់ថវិកាគណបក្សរាប់លានដុល្លារ ។

លោក មុត ចន្ថា បានអះអាងតាមបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទនេះថា អ្នកទាំង៣នាក់នេះបានឃុបឃិតគ្នាកេងប្រវ័ញ្ចលុយមូលនិធិគម្រោងទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារ លុយគម្រោងមាតុភូមិនិវត្តន៍ លើកទី១ ៩វិច្ឆិកា២០១៩ និងគម្រោងមាតុភូមិនិវត្តន៍ លើកទី២៤ ឧសភា ២០២១ ជាង ៥០ ម៉ឺនដុល្លារ និងលុយលក់ប័ណ្ណនាឡិកាដៃកាស្យូជាង២០ ម៉ឺនដុល្លារ ព្រមទាំងលុយអតីតគណបក្សសង្រ្គោះជាតិរាប់សែនដុល្លារទៀត។
គួររំលឹកឱ្យដឹងថា លោក សម រង្ស៉ី លោក យឹម សុវណ្ណ លោក គី វណ្ណដារ៉ា និងបក្ខពួក ក្រោយពីបង្កើតគណបក្សសង្គ្រោះជាតិធ្វើនយោបាយនៅប្រទេសកម្ពុជានោះ បានឯកភាពគ្នាបង្កើតទូរទស្សន៍ព្រះអាទិត្យ ដោយប្រមូលមូលនិធិពីសមាជិក សមាជិកា ខ្លះតិច ខ្លះច្រើន ដើម្បីទិញដី និងបង្កើតទូរទស្សន៍សង្គ្រោះជាតិ។ ប៉ុន្តែផែនការនេះ បានស្ងាត់ឈឹង រហូតអតីតគណបក្សនេះត្រូវបានរំលាយ។ ក្រោយពីចេញទៅក្រៅប្រទេស ពួកគេបានរៀបចំគម្រោងមាតុភូមិនិវត្តន៍លើកទី១ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងគម្រោងមាតុភូមិនិវត្តន៍លើកទី២ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រកលុយបានជាង៥០ ម៉ឺនដុល្លារ ព្រមទាំងលុយអតីតគណបក្សសង្រ្គោះជាតិរាប់សែនដុល្លារ។ បន្ទាប់មកទៀត លោក សម រង្ស៊ី ក៏បានរៀបចំគម្រោងលក់ប័ណ្ណនាឡិកាដៃកាស្យូជាង២០ ម៉ឺនដុល្លារ ថែមទៀត។

លោក មុត ចន្ថា បានប្រាប់ឲ្យជនទាំង៣នាក់នេះ កុំតាំងខ្លួនជាមនុស្សស្អាតស្អំ ប្រើម្រាមដៃចង្អុលចោទដាក់គេថា ជនពុករលួយ តាមពិតខ្លួនឯង និងគូកនកំពុងជាប់បទសង្ស័យយ៉ាងធ្ងន់ធ្ងរពីអំពើទុច្ចរិត និងពុករលួយដោយកេងប្រវ័ញ្ជលួចលុយរាប់លានដុល្លារ ។ លោកថា ជនជាប់សង្ស័យក្នុងអំពើទុច្ចរិតកេងប្រវ័ញ្ចលុយខាងលើ ត្រូវតែបង្វែរលុយមកវិញ ឬត្រូវប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌ រួមទាំង គណបក្សនយោបាយដែលខ្លួនគាំទ្រទាំងនយោបាយ និងទាំងហិរញ្ញវត្ថុ៕
អត្ថបទ ៖ កោះកែវ
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


