គ​.​ជ​.​ប នឹង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុងការ​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គ​.​ជ​.​ប នឹង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្នុងការ​បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១

បានផុស

នៅ

នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ គ​.​ជ​.​ប នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា (IT) ដើម្បី​សម្រួល​ការងារ​បោះឆ្នោត​ក្នុង​បរិបទ នៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ និង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប នៅក្នុង​អង្គប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​អន​ឡាញ (Jitsi Meet) លើក​ទី​១ ស្តី​ពី​ការ បោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១​នេះ​។

លោក ឌឹ​ម សុ​វណ្ណា​រុំ បានឱ្យដឹងថា ការរៀបចំ​ការបោះឆ្នោត​សាកល្បង​នេះ គឺជា​ការវាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​នៃ​ការបោះ ឆ្នោត​របស់ គ​.​ជ​.​ប ដើម្បី​បោះជំហាន​ទៅ​ការបោះឆ្នោត​នាពេល​អនាគត​ដោយ​ប្រើ IT​។ លោក​បាន​ប្រាប់​ភាគី ពាក់ព័ន្ធ​កុំ​មានការ​ភាន់ច្រឡំ ការរៀបចំ​ការបោះឆ្នោត​សាកល្បង​នេះ មិន​សំដៅ​ដល់​ការត្រៀម​រៀបចំ​បោះឆ្នោត​តាម​អន​ឡាញ​នោះទេ ព្រោះ​គ្មាន​ប្រទេស​ណា​ធ្វើ​នៅឡើយ​ទេ លើកលែងតែ​ប្រទេស​អេ​ស្តូ​នី តែ​១​គត់​ក្នុង​ពិភពលោក​។

បើតាម​លោក ឌឹ​ម សុ​វណ្ណា​រុំ គ​.​ជ​.​ប នឹង​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា (IT) ដើម្បី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​ការងារ​សម្រាប់​៖

​ទី​១-​ ​ការចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​ឌីជីថល ឬ​អន​ឡាញ (Online)​។​

​ទី​២-​ ​ការប្រើប្រាស់​ប៊ិក​គំនូស​សញ្ញា​គាំទ្រ​គណបក្សនយោបាយ​គូស​នៅលើ​សន្លឹកឆ្នោត​។​

​ទី​៣- ​ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដែល​គ្របដណ្ដប់​លើ​ដំណើរ ការសំខាន់ៗ​នៅក្នុង​ថ្ងៃ​បោះឆ្នោត តាម​កម្មវិធី​ជា​ប្រព័ន្ធ ដូចជា កម្មវិធី​ទទួល​បញ្ចូល បូកសរុប បញ្ជូន និង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​, កម្មវិធី​បែងចែក​អាសនៈ និង​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​។

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នោះ មាន​វាគ្មិន​សំខាន់ៗ​ជាច្រើន​បាន​ចូលរួម​ដូចជា លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​, លោក សោម សូ​រី​ដា ទីប្រឹក្សា និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ប​, លោក តុ​ប ឫទ្ធី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​បច្ចេកទេស ព្រមទាំង​មាន​មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន គ​.​ជ​.​ប បាន​ចូលរួម​បំភ្លឺ និង​ធ្វើ​បទ​បង្ហាញ​ព្រមទាំង​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ភាគី​ពាក់ព័ន្ធ​យ៉ាង​ផុលផុស​។

​លោក ឌឹ​ម សុ​វណ្ណា​រុំ បាន​បញ្ជាក់ដែរថា រាល់​មតិយោបល់​របស់​ភាគី​ទាំងអស់ នៅក្នុង​កិច្ចប្រជុំ គឺជា​ធាតុ​ចូល​សម្រាប់​រួមចំណែក​ក្នុងការ​កែលម្អ​នីតិវិធី និង​ការងារ​បច្ចេកទេស​បោះ ឆ្នោត​ដោយ​ប្រើ IT មុននឹង គ​.​ជ​.​ប សម្រេច និង​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services