នយោបាយ
ការបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ ៣រូបពីបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារបង្ខំរួបរួម ជាមួយបក្សខ្មែររួបរួមជាតិ
គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ការបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ ៣រូប ពីគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ ក៏ព្រោះតែពួកគេរឹងរូស បង្ខំរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ និងមិនគោរពលក្ខន្តិកៈគណបក្ស ហើយបង្កឲ្យមានការបែកបាក់ផ្ទៃក្នុងគណបក្ស។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេស ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោមព្រះអធិបតីភាព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មាន ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យដឹងថា បដិសេធទាំងស្រុង និងធ្វើការថ្កោលទោស ចំពោះអ្វីដែលអះអាងថា ជាកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងការសម្រេចផ្សេងៗ ដែលរៀបចំធ្វើឡើងដោយសហជីវិន ចាប ញ៉ាលីវុធ សហជីវិន ហេង ចាន់ថា សហជីវិន សាយ ហាក់ គឺជាការរំលោភលើលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ បទបញ្ជាផ្ទៃក្នុង និងរំលោភលើបុព្វសិទ្ធិ សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សទាំងស្រុង ដែលព្រះអង្គកំពុងគង់នៅជាធរមាន ហើយបាននិងកំពុងទ្រង់ការជារៀងរាល់ថ្ងៃ ជាមួយអគ្គលេខាធិការដ្ឋាន ដែលជាសេនាធិការផ្ទាល់ របស់ព្រះអង្គ។
សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្រេចបញ្ចប់សមាជិកភាព ពីគណបក្សហ្វ៊ុនស៊ិនប៉ិច សហជីវិន ហេង ចាន់ថា សហជីវិន សាយ ហាក់ សហជីវិន ផាន់ សិទ្ធី ដែលរឹងរូសអត្តនោម័ត បង្ខំរួបរួមជាមួយ និងគណ បក្សរួបរួមជាតិ ដោយមិនរង់ចាំតាមព្រះតម្រិះ សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្ស និងមិនគោរពតាមលក្ខន្តិកៈគណ បក្ស ដោយបានធ្វើសកម្មភាពទុច្ចរិត បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង គណបក្សហ្វ៊ុនស៊ិនប៉ិច បង្កាច់បង្ខូចព្រះកិត្តិ នាម ព្រះកិត្តិយស សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្ស និងក្រុមគ្រួសារព្រះអង្គ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


