នយោបាយ
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី បដិសេធមិនពាក់ព័ន្ធជាមួយការយកត្រារបស់គណបក្សហ៊្វុនស៊ិនប៉ិច
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ បានបដិសេធចំពោះការលើកឡើងរបស់ក្រុមថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនដូចជា លោក ផាន់ សិទ្ធី, លោក សាយ ហាក់ , លោក ហេង ចន្ថា និងលោក ចាប ញ៉ាលីវុធ ជាដើម ថាព្រះអង្គជាអ្នករក្សាទុកត្រាគណបក្សហ៊្វុនស៊ិនប៉ិច ហើយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ក៏បានព្រមានក្រុមនេះឲ្យបញ្ឈប់ជាបន្ទាន់ ក្នុងការយកព្រះនាមព្រះអង្គម្ចាស់ក្សត្រីយ៍ទៅប្រើប្រាស់ និងភ្ជាប់ជាមួយបញ្ហា និងរឿងផ្សេងៗរបស់ខ្លួនតទៅទៀត នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រីសម្តេចរស្មីសោភ័ណ ចុះថ្ងៃទី២៧ ខែកញ្ញា នេះ។

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី បញ្ជាក់ថា រយៈពេលថ្មីៗនេះមានបុគ្គល២-៣នាក់ បានផ្សព្វផ្សាយលើសារព័ត៌មានមួយចំនួន ដោយបានធ្វើការចោទប្រកាន់មកលើព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណថាជាអ្នក រក្សាទុកត្រាគណបក្សហ៊្វុនស៊ិនប៉ិច។ ជាមួយគ្នានោះ ព្រះអង្គម្ចាស់ក្សត្រី បានធ្វើសេចក្តីបដិសេធទាំងស្រុង ដោយសំអាងថា ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានការពិតច្បាស់លាស់ និងបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើព្រះកិត្តិយស និងព្រះកិត្តិនាមរបស់ព្រះអង្គម្ចាស់ក្សត្រី ព្រោះថា កិច្ចការគណបក្សហ៊្វុនស៊ិនប៉ិចមិនជាប់ពាក់ព័ន្ធជាមួយព្រះអង្គម្ចាស់ក្សត្រីនោះឡើយ។
បើតាមសេចក្ដីប្រកាសព័ត៌មាន បច្ចុប្បន្ននេះព្រះអង្គម្ចាស់ក្សត្រីយ៍កំពុងមានកិច្ចការផ្ទាល់ខ្លួនគង់ នៅប្រទេសបារាំង។ ម្យ៉ាងវិញទៀត ព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏គ្មានត្រាអ្វីត្រូវប្រគល់ជូនបុគ្គល២-៣នាក់ ខាងលើនោះដែរ។ ជាមួយគ្នានេះ បានព្រមានដល់បុគ្គលខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការយកព្រះនាមព្រះអង្គម្ចាស់ក្សត្រីយ៍ទៅប្រើប្រាស់ និងភ្ជាប់ជាមួយបញ្ជ និងរឿងផ្សេងៗរបស់ខ្លួនតទៅទៀត។

សូមបញ្ជាក់ថា ថ្មីៗនេះ លោក ផាន់ សិទ្ធី អគ្គលេខាធិការរង និងជាអគ្គលេខាធិការប្រតិបត្តិស្ដីទី រួមជាមួយក្រុមថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួនទៀតបានធ្វើសន្និសីទសារព័ត៌មានមួយ ដោយបានលើកឡើងថា កន្លងមកគណបក្សបានប្រគល់ត្រា របស់គណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហស្តលេខាសម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ទៅឲ្យព្រះអង្គម្ចាស់ក្សត្រីម៉ារី ជាអ្នកកាន់កាប់ ហើយបើចង់ប្រើត្រានេះ លុះត្រាតែមានការអនុញ្ញាតពីអនុប្រធានគណបក្សទាំង៤នាក់ និងសម្ដេចក្រុមព្រះ នរោត្តម នរោត្តម រណឫទ្ធិ ទើបអាចប្រើបាន ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែព្រះអង្គនៅឆ្ងាយ ពិបាកក្នុងការទំនាក់ ទំនង ទើបថ្នាក់ដឹកនាំសម្រេចស្នើសុំយកត្រានេះយកមករក្សាទុក ដើម្បីប្រើប្រាស់ជាប្រយោជន៍គណបក្ស។

លោក ផាន់ សិទ្ធី បានលើកឡើងទៀតថា មួយរយៈចុងក្រោយនេះ មានភាពមិនប្រក្រតីយ៉ាងខ្លាំង នៅក្នុងគណបក្សទាក់ទងទៅនឹងការតែងតាំងថ្នាក់ដឹកនាំនៅតាមមូលដ្ឋាន ថ្នាក់ប្រធានក្រុមការងារថ្នាក់ប្រតិបត្តិ រាជធានី ខេត្ត ទាំង២៥ ហើយមានការតែងតាំងមួយចំនួនដោយមិនឆ្លងថ្នាក់ដឹកនាំ គឺអនុប្រធានទាំង៤ នាក់ ដែលកំពុងធ្វើការនាពេលបច្ចុប្បន្ន។
បើតាមលោក ផាន់ សិទ្ធី អ្នកដែលសម្រេច ហើយឈានដល់ការតែងតាំងនោះ គឺលោក ហេង ហាក់លីម ដែលមិនមែនជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច តែជាជំនួយការរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ម៉ារី។ លោកថា កន្លងមក ថ្នាក់ដឹកនាំគណបក្សចេះតែនៅស្ងៀមដោយគិតថា មិនចង់ឲ្យមានបញ្ហាអ្វីនោះទេ ប៉ុន្តែដោយមានភាពមិនប្រក្រតីកាន់តែខ្លាំងឡើង ថ្នាក់ដឹកនាំត្រូវតែរកវិធានការណាមួយ ដើម្បីរៀបចំគណបក្សឡើងវិញ។
លោក ផាន់ សិទ្ធី បានឲ្យដឹងដែរថា រហូតដល់ពេលនេះ សូម្បីតែព្រះរាជសុខភាពរបស់សម្ដេចក្រុមព្រះ ដែលជាព្រះប្រធានគណបក្សផ្ទាល់ ក៏ថ្នាក់ដឹកនាំគណបក្សមិនអាចដឹងបានដែរ ហើយតាមរយៈលោក ចាប ញ៉ាលីវុធ ដែលជាប្អូន បង្កើតរបស់ព្រះអង្គ ដែលបានធ្វើដំណើរទៅប្រទេសបារាំង ចង់ជួបព្រះភ័ក្ត្រព្រះអង្គ ក៏ត្រូវបានរារាំងដែរ។ ដូច្នេះក្នុងនាមថ្នាក់ ដឹកនាំបានរួមគ្នាគិតថា ត្រូវទៅធ្វើអ្វីមួយ ដើម្បីស្ដារស្ថានការណ៍គណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ។ ជៀសវាងឱ្យបុគ្គលដែលនៅក្រៅគណបក្សមកធ្វើព្យុះធ្វើភ្លៀងតាមចិត្ត។
នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក ផាន់ សិទ្ធី បានបញ្ជាក់ដែរថា ថ្នាក់ដឹកនាំគណបក្សបានជូនដំណឹងទៅក្រសួងមហាផ្ទៃហើយ សុំឱ្យប្រគល់ត្រា ហើយកំណត់ត្រឹមថ្ងៃទី២៣ ខែកញ្ញា ប្រសិនបើលោកមិនប្រគល់ត្រា ហើយលោកនៅតែប្រើប្រាស់ត្រានោះ ដោយមិនប្រក្រតីទៀត ថ្នាក់ដឹកនាំនឹងរៀបចំនីតិវិធីតាមផ្លូវច្បាប់របស់កម្ពុជា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?