Connect with us

នយោបាយ

ថ្ងៃ​ដំបូង នៃ​ការចុះឈ្មោះ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ពុំមាន​បញ្ហា​ប្រឈម​ណាមួយ​ឡើយ​

បានផុស

នៅ

​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ នេះ គឺជា​ថ្ងៃ​ដំបូង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បើក​ឱ្យ​ដំណើរការ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ហើយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​សាលាឃុំ សង្កាត់​ទូទាំងប្រទេស បាន​បើក​ដំណើរការ​ព្រម​គ្នា​នៅវេលា​ម៉ោង​៧​ព្រឹក និង​បាន​ប្រព្រឹត្តទៅ​ល្អ​ពុំមាន​បញ្ហា​ប្រឈម​ណាមួយ​ធ្វើឱ្យ​រាំងស្ទះ​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រតិទិន​ការងារ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ មាន​រយៈពេល​៥០​ថ្ងៃ ដោយ​ចែកចេញជា​បី​ដំណាក់កាល​៖

​ទី​១- សម្រាប់ ១៥​ថ្ងៃ​ដំបូង ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​បើក​ដំណើរការ​នៅតាម​សាលាឃុំ សង្កាត់​។​

​ទី​២- រយៈពេល ២៥​ថ្ងៃ​បន្ទាប់ គឺ​ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​ចល័ត​នៅតាម​ភូមិ​មួយចំនួន​នៅក្នុង​ឃុំ សង្កាត់​នីមួយៗ​។​

​ទី​៣- នៅ​រយៈពេល ១០​ថ្ងៃ​ចុងក្រោយ នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​បើក​បម្រើការ​នៅតាម​សាលាឃុំ សង្កាត់​វិញ​។​

​ដោយឡែក​រៀងរាល់​១៥​ថ្ងៃ​ម្ដង ក្រុមប្រឹក្សាឃុំ សង្កាត់​ត្រូវ​បិទ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​មួយថ្ងៃ ដើម្បី​ប្រជុំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​វាយតម្លៃ​ការងារ​។ តាម​ប្រតិទិន​ការងារ ការបិទ​ការិយាល័យ ត្រូវធ្វើ​នៅ​ថ្ងៃទី​២៦ ខែតុលា ថ្ងៃទី​១០ ខែវិច្ឆិកា និង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សូម​បញ្ជាក់​ថា រយៈពេល​នៃ​ការ​ចល័ត​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ទៅតាម​ភូមិ​ក្នុង​ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត អាច​កែសម្រួល​ទៅតាម​ស្ថានភាព​ភូមិសាស្ត្រ និង​សភាពការណ៍​ជាក់ស្តែង ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់​ទាំងអស់​មានលទ្ធភាព​បា​ន​មក​ចុះឈ្មោះ​បោះឆ្នោត​គ្រប់ៗ​គ្នា និង​ប្រកបដោយ​សុវត្ថិភាព​។

យោង​តាម​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ឆ្នាំ​២០២១ គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន ១.៦៣៥.៩៩០ នាក់ និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន ៨៣.០៤៣ នាក់ រីឯ​ការិយាល័យ​បោះឆ្នោត​វិញ មាន​ចំនួន ២៣.៦១១ ការិយាល័យ​។

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ត្រូវ​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ គិត​ទាំង​ថ្ងៃ​សៅរ៍ ទាំង​ថ្ងៃអាទិត្យ​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​មិន​ទាន់បាន​ចុះឈ្មោះ​បោះឆ្នោត អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​សាលាឃុំ សង្កាត់​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម