នយោបាយ
អតីតតំណាងរាស្ត្រ CNRP ម្នាក់ទៀតហើយ បានដាក់សំណើរសុំបង្កើតគណបក្សថ្មីទៅក្រសួងមហាផ្ទៃ
លោក ឃឹម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានសម្រេចដាក់ពាក្យសុំបង្កើតគណបក្សថ្មី ទៅក្រសួងមហាផ្ទៃ បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ តែលទ្ធផលយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។
តាមលិខិតស្នើសុំស្នើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ដាក់ចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១) ដែលទើបទទួលបាននៅថ្ងៃទី២៩ ខែតុលា នេះ លោក ឃឹម ឡាគី ក្នុងនាមស្ថាបនិក សុំបង្កើតគណបក្សមួយឈ្មោះថា “គណបក្សអនាគតជាតិ (គ.អ.ជ)” ហើយសំណើនោះ ភ្ជាប់ជាមួយចំនួនប្រជាពលរដ្ឋឯកភាពគាំទ្រ៨០នាក់ និងមានទីស្នាក់ការកណ្ដាលនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
កម្ពុជាថ្មីមិនទាន់អាចស្វែងរកការទំនាក់ទំនងពីលោក ឃឹម ឡាគី ដើម្បីសុំការអធិប្បាយបន្ថែមជុំវិញការស្នើសុំបង្កើតគណបក្សនេះបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២ ខែតុលា នេះ។
ទាក់ទងការសុំបង្កើតគណបក្សថ្មីនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងប្រាប់កម្ពុជាថ្មីថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
គួររំលឹកថា លោក ឃឹម ឡាគី ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្តលេខាព្រះរាជទាននីតិសម្បទាយោបាយឡើងវិញ ជាមួយដៃគូម្នាក់ជាអតីតប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ គឺលោក ម៉ៅ សុផល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលនៃព្រះរាជាណចក្រកម្ពុជាបានចេញដីការំលាយគណបក្សសង្គ្រោះជាតិ ហើយមន្ត្រីក្នុងជួរថ្នាក់ដឹកនាំរបស់គណបក្សនេះចំនួន១១៨រូប ត្រូវបានដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយមកដល់ពេលនេះ ក្នុងចំណោមអតីតមន្ត្រីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំគណបក្សនោះប្រមាណជាជិត២០រូបហើយ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងមានមួយចំនួនបានបង្កើតគណបក្សថ្មីៗជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួតក្នុងការបោះឆ្នោតនាពេលខាងមុខ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


