គណបក្ស​ឃុំ​ល្វា​លើ ផ្សព្វផ្សាយ​សេចក្ដី​សម្រេច ស្ដីពី​ការ​បង្កើត​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​អាណា​ត្តិ​ទី​៥
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

គណបក្ស​ឃុំ​ល្វា​លើ ផ្សព្វផ្សាយ​សេចក្ដី​សម្រេច ស្ដីពី​ការ​បង្កើត​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​អាណា​ត្តិ​ទី​៥

បានផុស

នៅ

នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ស្នាក់ការ​គណបក្ស​ឃុំ​ល្វា​លើ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៥ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក សុ ផេង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ឃុំ​ល្វា​លើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសា​ស​ន៍​នៅ​ក្នុង​ពិធី​នោះ លោក សុក ផេង បាន​ថ្លែង​ថា រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ សាលារៀន មន្ទីរ​ពេទ្យ វត្ត​អារាម ស្ពាន​ថ្នល់ ផ្លូវ​ចាក់​កៅស៊ូ​បេតុង អគ្គិសនី ដល់ទី​ជនបទ ដែល​មិន​ធ្លាប់​មាន​ពី​មុនមក​។ ដូច្នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់​ជា​អ្នក​បញ្ចប់សង្គ្រាម នាំ​សន្តិភាព និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​ជា​តិ និង​ប្រជាជន​កម្ពុជា​។ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​កាន់​ទង់​សន្តិភាព និង​ការអភិវឌ្ឍ​។

ជាមួយគ្នា​នោះ បាន​ធ្វើ​ការ​កោតសរសើរ​ដល់​ការ​ខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​របស់​ក្រុមការងារ និង​គណបក្ស​មូលដ្ឋាន​ជាមួយគ្នា​នោះ​ដែរ លោក​បាន​ផ្តល់​មតិ​ណែនាំ​ល្អៗ​ជាច្រើន​ដល់​លោក លោកស្រី​ក្រុមការងារ ឲ្យ​ខិតខំ​បន្ថែម ក្នុងការ​បំពេញភារកិច្ច​ឲ្យ​កាន់តែ​ល្អ ពិសេស​មន្ត្រី​បក្ស​នៅ​មូលដ្ឋាន​ឃុំ​ល្វា​លើ បន្ត​ប្រព្រឹត្តិ​នូវ​អំពើ​ល្អ​តទៅទៀត ដោយ​បម្រើសេវា​ជូន​ប្រជាជន​ឲ្យ​បានល្អ ដើម្បី​បំពេញ​នូវ​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក សុក ផេង បាន​ផ្តាំផ្ញើ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណបញ្ជាកា​រ​យុទ្ធ​ការឃោសនាបោះឆ្នោត​ថា “​សុំ​ឲ្យ​សមាសភាព​ដែល​បានប្រកាស​ក្នុងថ្ងៃនេះ​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​ឲ្យ​យន្តការ​បក្ស​យើង​កាន់តែ​រឹងមាំ​ថែមទៀត​។ លោក​ថា ដរាបណា​យន្តការ​បក្ស​យើង​នៅ​មូលដ្ឋាន​កាន់​តែង​រឹងមាំ​ដែរ​ទៀត បក្ស​យើង​នឹង​បន្ត​កាន់អំណាច​ជា​រៀងរហូត​។ កាលណា​បក្ស​យើង​កាន់អំណាច​ជា​រៀងរហូត យើង​មានលទ្ធភាព​ក្នុងការ​ការពារ​សន្តិភាព​នៅ​គង់វង្ស​។ កាលណា​សន្តិភាព​នៅ​គង់វង្ស ប្រទេសជាតិ​យើង​នឹង​បន្ត​រីកចម្រើន​ថែមទៀត​ជាក់​ជាមិនខាន​។

សូមបញ្ជាក់ថា អង្គប្រជុំ​នោះ បាន​អាន​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​គណបញ្ជាការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​ឆ្នាំ​២០២២ និង​ការពិនិត្យ​លើ​ផែនកា​យុទ្ធសាស្ត្រ​សម្រាប់​ក្រុមការងារ​អនុវត្ត​នាពេលខាងមុខ​។ ជាមួយគ្នា​នោះ អង្គ​ប្រជុំបាន​ពិនិត្យ និង​កែសម្រួល​សមាសភាព​លើ​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​ចុះជួយ​តាម​បណ្ដា​ភូមិ​ទាំង​៧ ក្នុង​ឃុំ ក្នុងនោះដែរ ក្រុមការងារ​បាន​នាំមក​នូវ​សម្ភារ​:​ប្រើប្រាស់​រួមមាន​: បានផ្ដល់​អាវដៃវែង​ជូន​ថ្នាក់មូលដ្ឋាន ក្នុងនោះ​ម្នាក់ៗ​ទទួលបាន​អាវ​១​។

ជាមួយគ្នា​នោះ ក្រុមការងារ​បាន​ប្រគេន​អំពូល​សូ​ឡា​ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត​ចំនួន​៤​អំពូល ថវិកា​ប្រគេន​ព្រះសង្ឃ​ចំនួន​២៥០ ០០០​រៀល ក្នុងនេះ លោក សុក ផេង ៨០ ០០០​រៀល​, លោក​ស៊ី រតនៈ ៥០ ០០០​រៀល​, លោក​ប៊ី វីរ​សុគន្ធ​, លោកស្រី ជា នី​តា ២០ ០០០​រៀល ស្នាក់ការ​គណបក្ស​ឃុំ​អំពូល​សូ​ឡា​ចំនួន​៦ អាកុល​៩០ លីត្រ ផ្កា​ចំនួន​៣ ប្រភេទ សម្រាប់​ដាំ​នៅ​ទីស្នាក់ការ​បក្ស និង​កូន​ព្រីង​មួយចំនួន ចែកជូន​លោក​មេភូមិ សរុប​ថវិកា​ចំនួន​៥៧០​ដុល្លារ ដែលជា​ថវិកា​មូលនិធិ​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ឃុំ​ល្វា​លើ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services