នយោបាយ
តើជោគវាសនា របស់គណបក្សខ្មែរក្រោក ទៅជាយ៉ាងណា ក្រោយប្រធានបក្សត្រូវចាប់ខ្លួនករណីប្លន់?
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្សចំនួន ១០នាក់បន្ថែមទៀត សរុប ១២នាក់ (ប្រុស ៩នាក់ ស្រី ៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពប្រាប់សមត្ថកិច្ចថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបលោកជាអ្នកដឹកនាំដោយផ្ទាល់។ ក្នុងនោះ លោក William Guang រួមជាមួយកូនចៅ ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ១ដើម និងកាំភ្លើងខ្លី ៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះតែម្ដង។
លោក William Guang បានប្រាប់សមត្ថកិច្ចបន្តថា ពេលចូលក្នុងផ្ទះរូបលោក បានកាន់កាំភ្លើងខ្លី ១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ១គ្រឿង និងស្ពាយសាក់កាដូ ១ តែដោយសាររូបខ្លួនមីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង។ ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។
តើនរណាជាប្រធានគណបក្សខ្មែរក្រោកថ្មី និងថាតើជោគវាសនារបស់គណបក្សនេះ ទៅជាយ៉ាងណា បន្ទាប់ពីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវបានចាប់ខ្លួន ហើយកំពុងជាប់សង្ស័យ ករណីប្លន់ឧកញ៉ាម្នាក់ផងនោះ?
បើយោងតាមមាត្រា ១៨._ថ្មី នៃច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី គណបក្សនយោបាយ ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៧ បានសរសេរថា ពលរដ្ឋទាំងពីរភេទ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ អាចធ្វើជាប្រធាន ឬអនុប្រធាន នៃគណបក្សនយោបាយ ឬធ្វើជាសមាសភាព នៃអង្គការដឹកនាំ នៃគណបក្សនយោបាយបាន។
ប្រធាន និងអនុប្រធាន នៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល នឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គល ដែលជាទណ្ឌិតជាប់ទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។
ប្រធាន និងអនុប្រធាន នៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូល នឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សនយោបាយ ត្រូវបាត់បង់នូវតួនាទីរបស់ខ្លួន ក្នុងករណីណាមួយដូចខាងក្រោម៖
-សាមីខ្លួនទទួលមរណភាព។
-សាមីខ្លួនបានសុំលាឈប់ជាលាយលក្ខណ៍អក្សរ។
-សាមីខ្លួន ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោស លើកលែងតែទោសនោះ ត្រូវបានលើកលែងដោយព្រះមហាក្សត្រ។
គណបក្សនយោបាយ ត្រូវចាត់នីតិវិធី ដើម្បីជំនួសប្រធានគណបក្សនយោបាយ ដែលបាត់បង់តួនាទី ដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្នុងរយៈពេលយ៉ាងយូរ ៩០ថ្ងៃ (កៅសិប) ថ្ងៃ គិតពីថ្ងៃបាត់បង់តួនាទីនោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់