ព័ត៌មានជាតិ
លទ្ធផលផ្លូវការអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានជាង៩លាន២សែននាក់
នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក ឯម សូផាត សមាជិក គ.ជ.ប។

ថ្លែងក្នុងពិធីនោះ លោក ឯម សូផាត បានមានប្រសាសន៍ថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ត្រូវបានផ្តល់សុពលភាព និងប្រកាសផ្សាយជាសាធារណៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ លោកបន្តថា បញ្ជីបោះឆ្នោតផ្លូវការនេះត្រូវបានផលិត និងបញ្ជូនទៅឱ្យគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងសាលា ឃុំ សង្កាត់ សម្រាប់រក្សាទុក និងប្រើប្រាស់ជាផ្លូវការនៅ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត, គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត, គណៈកម្មការការិយាល័យបោះឆ្នោត និងសាលាឃុំ សង្កាត់។ ជាមួយគ្នានេះបញ្ជីបោះឆ្នោតផ្លូវការនេះ ក៏បានបង្ហោះ និងរក្សាទុកនៅក្នុងគេហទំព័រ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីលើទូរស័ព្ទដៃ (App) NEC KH ផងដែរ។

តាមតួលេខដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១គឺ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន៩.២០៥.៦៨១ (ប្រាំបួនលានពីររយប្រាំពាន់ប្រាំមួយរយប៉ែតសិបមួយនាក់) ស្មើនឹង៨៧.៩៤ ភាគរយ នៃចំនួនប្រជាពលរដ្ឋអាយុ១៨ ឆ្នាំឡើង ក្នុងនោះមានស្ត្រីចំនួន ៤.៩០៤.៨៣២ (បួនលានប្រាំបួនរយបួនពាន់ប្រាំបីរយសាមសិបពីរនាក់), ចំនួនការិយាល័យបោះឆ្នោតសរុបមានចំនួន២៣.៦០២ ការិយាល័យចំណុះឱ្យ ឃុំ សង្កាត់ ចំនួន១.៦៥២ ការិយាល័យ នៃរាជធានី ខេត្ត ទាំង២៥។
ដោយឡែកជនពិការភាព ដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ មានចំនួន២៣.៥៩១ (ម្ភៃបីពាន់ប្រាំរយកៅសិបមួយនាក់)។
បើតាមលោក ឯម សូផាត ចំពោះគណបក្សនយោបាយ ដែលចង់បានបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គឺអាចជាវដោយបង់ត្រឹមតម្លៃផលិតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


