នយោបាយ
មន្ត្រីជាន់ខ្ពស់គ.ជ.ប ៖ ដំណើរការចុះឈ្មោះ៣ថ្ងៃបានបញ្ចប់ក្នុងបរិយាកាសល្អ និងគ្មានបណ្តឹង
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះថា ដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានបញ្ចប់ហើយ ក្នុងបរិយាកាស សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ហើយប្រព្រឹត្តទៅដោយរលូន។

លោក សោម សូរីដា ឲ្យដឹងដែរថា ដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានប្រព្រឹត្តិទៅនៅក្នុងស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩នេះ ក៏មិនទាន់មានរបាយការណ៍ណាមួយអំពីភាពរអាក់រអួល ឬខកខានមិនបានបំពេញការងាររបស់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ក្នុងការបំពេញភារកិច្ចរបស់ខ្លួននោះដែរ។

ចំពោះបណ្ដឹងក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ លោក សោម សូរីដា បានអះអាងថា គ.ជ.ប មិនទាន់ទទួលបានរបាយការណ៍ទាក់ទងទៅនឹងបណ្ដឹងណាមួយនោះទេ តែ គ.ជ.ប នឹងតាមដានបន្តទៀតអំពីករណីនេះ ពីព្រោះអាចកើតឡើងនៅពេលគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ពិនិត្យលើពាក្យសុំចុះបញ្ជី។
សូមបញ្ជាក់ថា បើតាមលទ្ធផលបណ្ដោះអាសន្ន នៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល៣ថ្ងៃបង្ហាញថា ការដាក់ពាក្យសុំចុះបញ្ជី បេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅតាមបណ្ដាគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានបញ្ចប់ហើយ ដោយមានគណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន។ ក្នុងនោះ មានបេក្ខជនសរុបចំនួន ៨២.៧៨៦ រូប (ស្ត្រីសរុបចំនួន២៥.៩៦៣រូប)។

គណបក្សនយោបាយចំនួន១៧ នោះរួមមាន៖ ទី១, គណបក្សប្រជាជនកម្ពុជា ទី២, គណបក្សភ្លើងទៀន, ទី៣, គណបក្សខ្មែររួបរួមជាតិ, ទី៤, គណបក្សហ៊្វុនស៊ិនប៉ិច ទី៥, គណបក្សឆន្ទៈខ្មែរ ទី៦, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៧, គណបក្សយុវជនកម្ពុជា ទី៨, គណបក្សខ្មែរស្រឡាញ់ជាតិ ទី៩, គណបក្សកែទម្រង់កម្ពុជា ទី១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី១១, គណបក្សរស្មីខេមរា ទី១២, គណបក្សកម្ពុជានិយម ទី១៣, គណបក្សជនជាតិដើមប្រជាធិបតេយ្យ ទី១៤, គណបក្សខ្មែរតែមួយ ទី១៥, គណបក្សសញ្ជាតិកម្ពុជា ទី១៦, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី១៧, គណបក្សឯកភាពជាតិខ្មែរ។

បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យលើភាពត្រឹមត្រូវនៃពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេលមួយថ្ងៃ។ បន្ទាប់មក គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនូវបញ្ជីបេក្ខជន ដែលបានពិនិត្យរួចហើយនោះ នៅទីស្នាក់ការរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់មតិយោបល់ចំពោះបញ្ជីបេក្ខជននៃគណបក្ស នយោបាយ ដែលបានបិទផ្សាយខាងលើមក គឃ.សប ដើម្បីជាព័ត៌មានសម្រាប់ជាមូលដ្ឋានពិចារណាមុនពេលសម្រេចយល់ព្រម ឬបដិសេធការសុំចុះបញ្ជីបេក្ខជន។ គឃ.សប ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំនោះ ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ