Connect with us

នយោបាយ

លុបឈ្មោះ​បេក្ខជន​បក្ស​ភ្លើងទៀន​២០​នាក់​ទៀត ត្រូវបាន​សវនាការ គ​.​ជ​.​ប សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី

បានផុស

នៅ

ក្រុមប្រឹក្សា​ជំនុំជម្រះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែលមាន​សមាសភាព ៩​រូប ដឹកនាំ​ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែមីនា ឆ្នាំ​២០២២​នេះ បាន​បើកសវនាការ​សង្ខេប ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ចំនួន​១៣ (​ដប់​បី​) បណ្ដឹង ដែល​បាន​ប្តឹង​ជំទាស់​ទៅនឹង​បញ្ជី​បេក្ខជន​ដំបូង​របស់​គណបក្ស​ភ្លើងទៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម គ​.​ជ​.​ប បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​ក្រុមមន្ត្រី​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ដែល​បាន​ចុះទៅ​ដល់ទី​កន្លែង ដើម្បី​សាកសួរ និង​យក​ព័ត៌មាន​ពីសា​ក្សី រួម​នឹង​បេក្ខជន​ឈរឈ្មោះ​ផ្ទាល់ និង​ក្រោយពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​រួចមក ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គ​.​ជ​.​ប បានសម្រេច​៖

​ទី​១. លុបឈ្មោះ​បេក្ខជន ៣(​បី​)​រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០០៦ ដែល​រួមមាន​៖ ឈ្មោះ ទឹម ទូច ភេទ​ប្រុស កើត​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​១៩៧៥, ឈ្មោះ ជា គឹម​លី ភេទ​ស្រី កើត​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៦៩, ឈ្មោះ ស្រៀ​ង ធា ភេទ​ស្រី កើត​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​១៩៨៤​។

ទី​២. លុបឈ្មោះ មាស រដ្ឋា ភេទ​ប្រុស កើត​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៨៥ ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០០៧​។

​ទី​៣. លុបឈ្មោះ វ៉ា សុផល ភេទ​ស្រី កើត​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៦៣ ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០០៨​។

​ទី​៤. លុបឈ្មោះ​បេក្ខជន ៣ (​បី​)​រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០០៩ ដែល​រួមមាន​៖ ឈ្មោះ រ៉េត សុ​វណ្ណា ភេទ​ប្រុស កើត​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៩២, ឈ្មោះ យុន សុផល ភេទ​ស្រី កើត​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៦៨, ឈ្មោះ ចាន់ នី ភេទ​ស្រី កើត​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៩៥០​។

ទី​៥. លុបឈ្មោះ​បេក្ខជន ៤ (​បួន​) រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០១០ ដែល​រួមមាន​៖ ឈ្មោះ ហង្ស ស្រ៊ី​ន ភេទ​ស្រី កើត​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​១៩៨១, ឈ្មោះ ធី សំអាត ភេទ​ប្រុស កើត​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៩៦៥, ឈ្មោះ បាន បឿន ភេទ​ប្រុស កើត​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៩៤, ឈ្មោះ អៀម ផាន់​ណា ភេទ​ប្រុស កើត​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ១៩៨២​។

ទី​៦. លុបឈ្មោះ​បេក្ខជន ៣ (​បី​) រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០១១ លេខ ០១២ និង​លេខ ០១៣ ដែល​រួមមាន​៖ ឈ្មោះ ឃុន ចន្ថា ភេទ​ប្រុស កើត​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៩២, ឈ្មោះ ហេង ធឿន ភេទ​ប្រុស កើត​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៦៤, ឈ្មោះ ប្រាក់ មុំ ភេទ​ស្រី កើត​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៨៣​។

ទី​៧. លុបឈ្មោះ គង់ សាវ៉ា​ន់ ភេទ​ប្រុស ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៨៤ ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០១៤​។ ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ទេ​។​

​ទី​៨. លុបឈ្មោះ​បេក្ខជន ២ (​ពីរ​) រូប ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០១៨ និង​លេខ ០១៩ ដែល​រួមមាន​៖ ឈ្មោះ លឹម សុខ​ជា ភេទ​ប្រុស កើត​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​១៩៨៨, ឈ្មោះ ចក់ សុភ័ណ ភេទ​ប្រុស កើត​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​១៩៧៧, លុបឈ្មោះ សុក សុវណ្ណ​ដា ភេទ​ប្រុស កើត​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​១៩៨៨ ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០២០ ដោយសារ​សាមីខ្លួន​បានដាក់​ពាក្យបណ្ដឹង ដើម្បី​សុំ​លុបឈ្មោះ​របស់ខ្លួន​ចេញពី​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គណបក្ស​ភ្លើងទៀន​។

ទី​១០. លុបឈ្មោះ សុខ សុវណ្ណារ៉ា ភេទ​ប្រុស កើត​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​១៩៨១ ចេញពី​បញ្ជី​បេក្ខជន​ដំបូង​នៃ​គណបក្ស​ភ្លើងទៀន ក្នុង​សំណុំរឿង​លេខ ០២១ ដោយសារ​សាមីខ្លួន​បានដាក់​ពាក្យបណ្ដឹង ដើម្បី​សុំ​លុបឈ្មោះ​របស់ខ្លួន​ចេញពី​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​គណបក្ស​ភ្លើងទៀន​។​

​ការសម្រេច​ខាងលើ​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ត្រូវបាន​ធ្វើឡើង​ដោយយោង​តាម​ចម្លើយ​របស់​សាមីខ្លួន​ថា ពួកគាត់​ទាំងអស់​ពិតជា​មិនចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ ហើយក៏​មិនបាន​បំពេញ​ប្រវត្តិរូប និង​សេចក្ដីប្រកាស​យល់ព្រម​ឈរឈ្មោះ​ជា​បេក្ខជន ផ្ទាល់ដៃ​របស់​ពួកគាត់ និង​មួយចំនួន​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ​ឃុំ សង្កាត់ ដែល​ខ្លួន​បានដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​គណបក្សនយោបាយ​។

ផ្អែក​តាម​មាត្រា​៣៥ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ប្រការ ៦.១ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ចែងថា ប្រជាពលរដ្ឋ​ទាំង​ពីរភេទ ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញ​លក្ខខណ្ឌ ចេះ​អាន ចេះ​សរសេរ​អក្សរ​ខ្មែរ និង​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដែល​ខ្លួន​មានបំណង​ឈរឈ្មោះ​បោះឆ្នោត​។​

​ផ្អែក​តាម​មាត្រា​៤២ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ចំណុច ៦.៦.៣.៥ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ចែងថា ជីវប្រវត្តិ និង​សេចក្ដីប្រកាស​យល់ព្រម​ឈរឈ្មោះ​របស់​បេក្ខជន​ត្រូវបំពេញ​ផ្ទាល់ដៃ​របស់​បេក្ខជន​ម្នាក់ៗ​។

ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប យល់ឃើញថា បេក្ខជន​ដែល​មិន​បំពេញ​តាម​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គប្បី​គណៈ​ក​ម្មា​ធិ​-​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​បេក្ខជន​ដំបូង​។

សូមបញ្ជាក់ថា សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម