Connect with us

នយោបាយ

ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​នៅ​លើ​សន្លឹកឆ្នោត​សម្រេចបាន​ចំនួន​១.៣៥៥ ឃុំ សង្កាត់​ហើយ

បានផុស

នៅ

តាម​របាយការណ៍​ពី​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) នៅ​ទូទាំងប្រទេស​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២២ ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រេចបាន​ចំនួន​១.៣៥៥ ឃុំ សង្កាត់ ក្នុងចំណោម​ឃុំ សង្កាត់​ទាំងអស់​ចំនួន​១.៦៥២ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម គ​.​ជ​.​ប ក្នុងចំណោម​រាជធានី ខេត្ត​ទាំង​២៥ គឺមាន​ខេត្តស្ទឹងត្រែង និង​ខេត្ត​កែប បានបញ្ចប់​ទាំងស្រុង​នូវ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត​នៃ​ឃុំ សង្កាត់​នីមួយៗ​។​

សូមបញ្ជាក់ថា តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​បញ្ជី​បេក្ខជន​ដំបូង ក្លាយជា​បញ្ជី​បេក្ខជន​ផ្លូវការ​ហើយ គឃ​.​សប ត្រូវធ្វើ​ការចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត ជា​សាធារណៈ​ដោយ​ព្រះសង្ឃ ឬ​ឥស្សរជន​ចូលនិវត្តន៍ ឬ​ចាស់ព្រឹទ្ធាចារ្យ​ដែលមាន​ជំហរ​អព្យាក្រឹត និង​ដែល​អាច​ទទួលយកបាន​ពី​គ្រប់​គណបក្សនយោបាយ​។

ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត គឺ​ដើម្បី​អាចឱ្យ គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់​ឃុំ សង្កាត់ នីមួយៗ ដោយ​ផ្អែក​តាម​ចំនួន​បញ្ជី​បេក្ខជន​ផ្លូវការ​នៅក្នុង​ឃុំ សង្កាត់​នោះ និង​លទ្ធផល​នៃ​ការចាប់​ឆ្នោត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម