នយោបាយ
ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ចេញសេចក្តីសម្រេចលើសំណុំរឿងចំនួន៣
ក្រុមប្រឹក្សាជំនុំជម្រះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព៧រូប ដឹកនាំដោយលោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៦ រូប ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានបើក សវនាការជាសាធារណៈ ដើម្បីដោះ ស្រាយសំណុំរឿងចំនួន៣ គឺសំណុំរឿងលេខ០៨៨ លេខ១០០ និងលេខ ១០១។
ក្នុងសំណុំរឿងលេខ០៨៨ ដើមបណ្ដឹងឈ្មោះ សំ សុគង់ មេធាវីតំណាងដោយអាណត្តិ បានប្ដឹងតវ៉ាទៅនឹងសេចក្ដី សម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ ដែលបានបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សំណុំរឿងលេខ១០០ ដើមបណ្ដឹងឈ្មោះ យន់ ភារយុត្តិ ជាមេធាវីតំណាងដោយអាណត្តិរបស់ដើមបណ្តឹងឈ្មោះ ផែន រី បានប្ដឹងជំទាស់ទៅនឹងបញ្ជីបេក្ខជន នៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយលើកឡើងថា បេក្ខជន១០ រូប ក្នុងបញ្ជីបេក្ខជននោះ មិនបានបំពេញឯកសារដោយផ្ទាល់ដៃទេ។
សំណុំរឿងលេខ១០១ ដើមបណ្ដឹងឈ្មោះ ឈុន វណ្ណារី ភេទស្រី ជាប្រជាពលរដ្ឋបានប្ដឹងជំទាស់ទៅនឹងឈ្មោះបេក្ខជនលេខ រៀងទី១៣ ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ថា មិនបានបំពេញឯកសារឈរឈ្មោះជាបេក្ខជនដោយផ្ទាល់ដៃទេ។
ក្រោយពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើម បណ្ដឹង ក្រោយពីបានស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេច៖ ទី១- បដិសេធការចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងសំណុំរឿងលេខ ០៨៨ សេចក្តីសម្រេចលេខ ០៨០ គ.ជ.ប។
ទី២- លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងសំណុំរឿងលេខ ១០០ សេចក្តីសម្រេចលេខ ០៨១ គ.ជ.ប។
ទី៣- លុបឈ្មោះ គង់ ឡេង ភេទស្រី កើតថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៦៧ ឈរលេខរៀងទី១៣ ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងសណុំរឿងលេខ ១០១ សេចក្តីសម្រេចលេខ ០៨២ គ.ជ.ប។
សូមបញ្ជាក់ថា សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ហើយជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន