Connect with us

នយោបាយ

ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប សម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បក្ស​ភ្លើងទៀន​ចំនួន​៣​សង្កាត់​នៅ​ភ្នំពេញ

បានផុស

នៅ

ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែលមាន​សមាសភាព ៩​រូប ដឹកនាំ​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមីនា ឆ្នាំ​២០២២​នេះ បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​សំណុំរឿង​ចំនួន​៣ ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក និង​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សំណុំរឿង​លេខ​១៣៩ ដើមបណ្ដឹង​ឈ្មោះ ស៊ូ កញ្ញា ភេទ​ស្រី កើត​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០០១ មាន​ទីលំនៅ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជា ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

ក្នុង​សំណុំរឿង​លេខ​១៤០ ដើមបណ្ដឹង​ឈ្មោះ នួន ឌុ​ក ភេទ​ប្រុស កើត​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៤៧ មាន​ទីលំនៅ​ផ្ទះ​លេខ​៤​អា​អឺ​១ ផ្លូវ​៣៣៦ ភូមិ​១០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​សំណុំរឿង​លេខ ១៤១ ដើមបណ្ដឹង​ឈ្មោះ ចាន់ ជួន​ជឿន ភេទ​ប្រុស កើត​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៤៥ មាន​ទីលំនៅ ផ្ទះ​លេខ​៤៧​អឺ​៣ ផ្លូវ​១៤៤ ភូមិ​៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជា​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន និង​បេក្ខជន​២​រូប បាន​ប្តឹង​សុំ​លុបឈ្មោះ​របស់គាត់​ចេញពី​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

បន្ទាប់ពី​បាន​ស្ដាប់​ការឆ្លើយបំភ្លឺ​របស់​ដើមបណ្ដឹង ចុង​ចម្លើយ ស្តាប់​ការឆ្លើយបំភ្លឺ​របស់​មេធា​វី តំណាង​ដើមបណ្តឹង និង​មេធាវី​តំណាង​ចុង​ចម្លើយ ព្រមទាំង​បាន​ពិនិត្យ​កំណត់ហេតុ​សាកសួរ និង​ស្តាប់​ចម្លើយ​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ ក្រោយពី​បាន​ពិនិត្យ​ពិចារណា​គ្រប់​អង្គហេតុ និង​ក្រោយពី​បាន​ពិភាក្សា​ស្របតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បានសម្រេច​៖

​ទី​១- លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

​ទី​២- លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

​ទី​៣- លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​

​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប បានប្រកាស​ជា​សាធារណៈ នៅ​ចំពោះមុខ​ដើមបណ្ដឹង ចុង​ចម្លើយ និង​មេធាវី​តំណាង ជា​សេចក្ដីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ វិនាទី មុន

យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!

បុណ្យចូលឆ្នាំ
សន្តិសុខសង្គម២ នាទីutes មុន

នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត

ព័ត៌មានជាតិ៥ នាទីutes មុន

មេប៉ូលិស ឱ្យកម្លាំងបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

វៀតណាមសម្ដែងការសោកស្ដាយ ចំពោះការដាក់ពន្ធ ៤៦ ភាគរយ ពី ត្រាំ

សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម