នយោបាយ
គ.ជ.ប សម្តែងការសោកស្តាយ ដែលគណបក្សឆន្ទ:ខ្មែរ មិនទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ
កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងលេខ១៣៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីបំភ្លឺពី គ.ជ.ប។
បើតាម គ.ជ.ប នៅមុនថ្ងៃបើកសវនាការមន្ត្រី គ.ជ.ប បានយកលិខិតអញ្ជើញចូលរួមសវនាការប្រគល់ដល់ដៃតំណាងគណបក្សឆន្ទៈខ្មែរ គឺលោកស្រី កឹម វណ្ណា ហើយបេក្ខជនចំនួន៨ នាក់ទៀត ក៏បានទទួលលិខិតអញ្ជើញតាមរយៈអាជ្ញាធរដែនដីរួចហើយដែរ។ ក្នុងនោះក៏បានថតរូបទុកជាភស្តុតាងទៀតផង ដើម្បីចៀសវាងការចោទប្រកាន់ ប៉ុន្តែគួរឲ្យសោកស្ដាយនៅក្នុងថ្ងៃសវនាការ គ.ជ.ប ពុំឃើញមានវត្តមានតំណាងណាម្នាក់របស់គណបក្សឆន្ទៈខ្មែរ មកចូលរួមតាមការអញ្ជើញឡើយ។ ដូច្នេះការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា មិនបានទទួលលិខិតអញ្ជើញចូលរួមសវនាការនោះ គឺជារឿងមិនត្រឹមត្រូវ និងជាការមិនទទួលខុសត្រូវរបស់គណបក្សនេះតែម្ដង។
សេចក្ដីសម្រេចរបស់ គ.ជ.ប តាមរយៈអង្គសវនាការជាសាធារណៈថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ តាមបែបបទ និងនីតិវិធីសម្រាប់ការដោះស្រាយពាក្យ បណ្ដឹងរបស់ គ.ជ.ប ។ គ.ជ.ប បានសំណូមពរ និងបានអំពាវនាវដល់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គោរព និងអនុវត្តឱ្យខាងតែបាននូវបញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងសូមឱ្យមានការទទួលខុសត្រូវខ្ពស់។
គួររំលឹកថា កាលពីព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ដែលមានសមាសភាព ៩រូប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន៤ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន និងបញ្ជីបេក្ខជនដំបូងនៃគណបក្សឆន្ទៈខ្មែរ។
សម្រាប់គណបក្សឆន្ទៈខ្មែរ បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុនិងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ហើយពេលនោះ តំណាងគណបក្សឆន្ទៈខ្មែរ មិនមានវត្តមានទេ។
ក្រោយពីសេចក្តីសម្រេចនេះ គណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍មួយសម្ដែងការសោកស្ដាយចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣នោះ និងបានហៅការសម្រេចនោះថា ជាការសម្រេចមួយ ដែលផ្អែកតែទៅលើបណ្ដឹងរបស់បុគ្គល ដោយពុំមានវិធានការអង្កេត ស្រាវជ្រាវ ឲ្យបានច្បាស់លាស់ ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការសម្រេចរបស់ខ្លួនហើយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់