នយោបាយ
នាយករដ្ឋមន្ត្រីវៀតណាម ទូរស័ព្ទជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញ លោក ជាម មីញជីង នាយករដ្ឋមន្ត្រីនៃសាធារណៈសង្គមនិយមវៀតណាម បានទូរស័ព្ទជូនពរបវរមហា ប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេស នាព្រឹកថ្ងៃទី១៣ ខែមេសា ។

ក្នុងឱកាសនោះដែរ លោក ជាម មីញជីង ក៏បានពាំនាំនូវសារជូនពរបស់អគ្គលេខាធិការបក្ស ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានផ្តាំផ្ញើជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាជាបងប្អូន។
ជាមួយគ្នានោះ ផាម មីញជើង បានអបអរ សាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានក្នុងរយៈ ពេលកន្លងមក និងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមម្លប់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា កម្ពុជាកាន់តែអភិវឌ្ឍចំរុងចំរើនថែមទៀត និងសម្រេចបានដោយជោគជ័យក្នុងការដឹកនាំប្រទេស ការ ដឹកនាំប្រជុំអន្តរជាតិសំខាន់ៗក្នុងឆ្នាំ ២០២២ ក្នុងនោះរួមមានការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២ និងការទទួលដឹកនាំបានល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណលោក ជាម មីញជើង ដែលបានជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីដ៏ មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា និងបានអបអរសាទរនូវរាល់លទ្ធផលជាវិជ្ជមាន ដែលសាធារ ណៈសង្គមនិយមវៀតណាម សម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកលកូប៊ីដ-១៩ ការស្តារសេដ្ឋកិច្ចសង្គម និងការបើកប្រទេសឡើងវិញគ្រប់ជ្រុងជ្រោយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិ បាល និងប្រជាជនវៀតណាម នឹងបន្តដណ្តើមបានសមិទ្ធផលធំៗថ្មីៗថែមទៀត តាមគន្លងនៃប្រក្រតីភាពថ្មី និងសមាហរណកម្មប្រទេសជាតិទៅក្នុងតំបន់ និងពិភពលោក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ជាម មីញជើង បានសម្តែងនូវក្តីសោមនស្សរីករាយអំពីដំណើរវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋ សង្គមនិយមវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបីមានផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ក៏ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២១មានទំហំជាង៩កោដិដុល្លារសហរដ្ឋអាមេរិក កើនឡើង ប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២។ សាធារណៈសង្គមនិយមវៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោប្រទេសអាស៊ាន ចំពោះការវិនិយោគ ដោយផ្ទាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ផាម មីញជឹង បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជា យុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តជិតខាងល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជា ខួបអនុស្សារីយ៍លើកទី ៤៥ ឆ្នាំ នៃដំណើរស្វែងរកមាគ៌សង្គ្រោះជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរហូតដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលំរបបប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បាន ឯកភាពគ្នានូវភាពចាំបាច់ត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវ ជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្តារសេដ្ឋកិច្ចសង្គម បន្តសហការកសាង ខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ៕ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


