នយោបាយ
១០ថ្ងៃ នៃការឃោសនាបោះឆ្នោត មានបណ្ដឹងចំនួន ៤៥ បានដាក់ប្ដឹងនៅថ្នាក់ឃុំ-សង្កាត់
នៅក្នុងដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ គិតចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២នេះ គឺគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ទទួលបានបណ្ដឹងចំនួន ៤៥បណ្ដឹង។ នេះបើតាមលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក សោម សូរីដា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣១ ខែឧសភានេះថា ក្នុងចំណោមបណ្ដឹងទាំង ៤៥ទាំងនោះ គឺមានបណ្ដឹងចំនួន ១៣ បានប្ដឹងបន្តទៅកាន់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។ បណ្ដឹងទាំង ៤៥នោះ កើតឡើងនៅខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត, ក្រចេះ, រាជធានីភ្នំពេញ, ព្រៃវែង, ពោធិ៍សាត់, ស្ទឹងត្រែង, ប៉ៃលិន, និងខេត្តត្បូងឃ្មុំ។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា ក្នុងចំណោមបណ្ដឹងទាំងអស់នោះ គឺមាន ២៩បណ្ដឹង ត្រូវបានប្ដឹងដោយសកម្មជនគណបក្សប្រជាជនកម្ពុជា, មន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំចំនួន ១បណ្ដឹង, បេក្ខជនគណបក្សប្រជាជនកម្ពុជាប្ដឹង ១បណ្ដឹង, សកម្មជនគណបក្សភ្លើងទៀនប្ដឹងចំនួន ២បណ្ដឹង, មន្ត្រីគណបក្សភ្លើងទៀនថ្នាក់ឃុំប្ដឹងចំនួន ១បណ្ដឹង, សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិចប្ដឹងចំនួន ១បណ្ដឹង, ប្រជាពលរដ្ឋប្ដឹងចំនួន ៦បណ្ដឹង, អាជ្ញាធរប្ដឹងចំនួន ១បណ្ដឹង, មន្ត្រីរាជការប្ដឹងចំនួន ១បណ្ដឹង, និងចៅសង្កាត់ក្នុងមុខតំណែងប្ដឹងចំនួន ២បណ្ដឹង។

ក្នុងចំណោមបណ្ដឹងទាំង ៤៥នេះ គឺគណៈកម្មការឃុំ-សង្កាត់ រៀបចំកាបោះឆ្នោត បានផ្សះផ្សា និងសះជាចំនួន ១២បណ្ដឹង, ផ្សះផ្សាហើយ មិនសះជាចំនួន ១៥បណ្ដឹង, ធ្វើលិខិតរដ្ឋបាលជូនទៅសាម៉ីដើមបណ្ដឹងចំនួន ៦បណ្ដឹង, ដើមបណ្ដឹងសុំដកពាក្យបណ្ដឹងចំនួន ២បណ្ដឹង, ហើយបណ្ដឹងកំពុងដោះស្រាយចំនួន ១០បណ្ដឹង។ ដោយឡែក ចំពោះបណ្ដឹងដែលបានប្ដឹងទៅកាន់ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត ក្នុងចំណោម ៤៥បណ្ដឹងនេះ គឺមាន ១៣បណ្ដឹង ដែលប្ដឹងនៅខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពត, រាជធានីភ្នំពេញ, ប៉ៃលិន, និងខេត្តត្បូងឃ្មុំ។

លោក សោម សូរីដា បានបញ្ជាក់បន្ថែមថា ចំពោះបណ្ដឹងទាំង ១៣ ដែលបានប្ដឹងទៅកាន់ គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោតនោះ គឺមន្ត្រីបានចេញជាលិខិតចំនួន ២បណ្ដឹង, សម្រេចផាកពិន័យ ៥លានរៀលចំនួន ១បណ្ដឹង, និងកំពុងដោះស្រាយចំនួន ១០បណ្ដឹង។
សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ បានចាប់ពីថ្ងៃទី ២១ ខែឧសភា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។ ការបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា