នយោបាយ
មន្ត្រីដាក់ការសង្ស័យលើកញ្ចប់ជំនួយថវិកាសហភាពអឺរ៉ុប២ លានអឺរ៉ូផ្ដល់ឲ្យសង្គមស៊ីវិលមុនការបោះឆ្នោតភ្ជាប់របៀបវារៈនយោបាយ
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានដាក់ការសង្ស័យលើកកញ្ចប់ថវិកាចំនួន ២ លានអឺរ៉ូ របស់សហភាពអឺរ៉ុបផ្ដល់ឲ្យអង្គការសង្គមស៊ីវិលនៅកម្ពុជាដើម្បីពង្រឹងសិទ្ធដល់ប្រជាពលរដ្ឋឲ្យយល់ដឹងមុនការបោះឆ្នោត ឆ្នាំ ២០២៣។

លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជាបានលើកឡើងនៅក្នុងវេទិកាស្ដីពីបច្ចុប្បន្នភាពនៃការគោរពសិទ្ធិមនុស្សកម្ពុជាដែលរៀបចំឡើងដោយកម្ពុជាថ្មីនៅរសៀលថ្ងៃទី ៩ ខែធ្នូ ២០២២នេះថា មូលនិធិដែលត្រូវបានអនុម័តដោយក្រុមរដ្ឋាភិបាលបរទេសហើយអនុម័តថវិកា ២ លានអឺរ៉ូដើម្បីផ្ដល់ឲ្យក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាធ្វើការអប់រំសិទ្ធិប្រជាពលរដ្ឋដើម្បីឲ្យយល់ដឹងអំពីសិទ្ធិបោះឆ្នោតឆ្នាំ ២០២៣ សួរថា ទិសដៅរបស់ម្ចាស់លុយគេចង់បានអ្វី? ហើយពីមុនគេមិឲ្យលុយមកអប់រំសិទ្ធិប្រជាពលរដ្ឋ? ហើយម្ដេចមិនឲ្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នឯករាជ្យ?
លោក សួន សេរីរដ្ឋាលើកឡើងបញ្ជាក់ថា ក្រុមប្រទេសអ្នកមានគេធ្លាប់ជោគជ័យហើយនៅបណ្ដាប្រទេសមួយចំនួនគេផ្ដួលរំលំរដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរមេដឹកនាំតាមយន្តការបដិវត្តពណ៌គេប្រើរូបភាពបែបនេះដោយប្រើលុយ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានដាក់ជាសំនួរទៅលើការផ្ដល់ជំនួយនេះដែរថា ហេតុអ្វីក៏ផ្ដល់នៅពេលនេះ ពេលមុនមិនផ្ដល់? ហេតុអ្វីក៏ផ្ដល់ទៅឲ្យក្រុមនេះ ក្រុមផ្សេងមិនផ្ដល់? ពីព្រោះបើមានសុចរិតភាពក្នុងការលើកស្ទួយការយល់ដឹងរបស់ប្រជាពលរដ្ឋមានវិធីសាស្ត្រច្រើនណាស់ តាមរយៈការសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាស្ថាប័នមានសមត្ថកិច្ចតាមផ្លូវច្បាប់។ កិច្ចសហការជាមួយរដ្ឋាភិបាលតាមរយៈយន្តការផ្លូវការក្នុងការអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិរបស់ខ្លួន។

បើតាមលោក ជិន ម៉ាលីន ចេតនាយ៉ាងណាយើងមិនទាន់ដឹងទេ ប៉ុន្តែជាការវិភាគ និងការវាយតម្លៃផ្អែកលើបទពិសោធន៍ពីអតីតកាល និងអ្វីដែលកើតឡើងនៅតាមបណ្ដារប្រទេសដ៍ទៃទៀតដែលរងឥទ្ធិពល និងត្រូវបានវិនាសហិនហោចដោយសារវិធីសាស្ត្ររបៀបគ្នានេះ ក្រោមរូបភាពបដិវត្តពណ៌ រដ្ឋាភិបាលអាចធ្វើការប្រមើលទុកមុន និងត្រៀមលក្ខណៈទប់ស្កាត់ដើម្បីការពារសុខសន្ដិភាព សេចក្ដីសុខរបស់ប្រជាពលរដ្ឋ។
លោក ជិន ម៉ាលីន បន្តថា ទោះបីជាផ្ដល់ឲ្យនរណាក៏ដោយ ពេលណាក៏ដោយ ត្រូវអនុលោមទៅតាមច្បាប់របស់កម្ពុជា ប្រសិនបើការផ្ដល់នោះឈានទៅធ្វើសកម្មភាពណាមួយដែលបំពាននឹងផ្លូវច្បាប់លូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាក្នុងការរៀបចំការបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រលំពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត និងលទ្ធផលឆ្នោត បង្កភាពចលាចល ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
គួបញ្ជាក់ថា ជំនួយ ២ លានអឺរ៉ូរបស់សហភាពអឺរ៉ុប បែងចែកជាពីរមួយផ្នែក ផ្តល់ទឹកប្រាក់១លានអឺរ៉ូដល់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងការរួមចំណែកពង្រឹងសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ និងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។ មួយផ្នែកទៀត ទឹកប្រាក់១លានអឺរ៉ូ ផ្តល់ឲ្យអង្គការខុមហ្វ្រែល និងអង្គការអភិវឌ្ឍធនធានយុវជន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?