Connect with us

នយោបាយ

វៀតណាម ចេញមុខបកស្រាយថា ការបញ្ចេញ​មតិ​លើT​ikTokសម្តេច ហ៊ុន សែន គឺមិនតំណាងឱ្យជំហររដ្ឋាភិបាលខ្លួនទេ

បានផុស

នៅ

ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសឱ្យដឹងថា ខ្លួនមិនគាំទ្រឡើយនូវការបញ្ចេញមតិរបស់ជនជាតិវៀតណាមមួយចំនួននៅលើគណនីTikTok របស់សម្តេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា ​និងថា ការបញ្ចេញមតិទាំងនោះ គ្រាន់តែជាទស្សនៈយល់ឃើញរបស់ពួកគេប៉ុណ្ណោះ។ តែយ៉ាងណា ក្រសួងការបរទេសវៀតណាម បានចាត់ទុកការបញ្ចេញមតិដែលប្រើប្រាស់ពាក្យពេជន៍មិនល្អលើសម្តេចតេជោ ហ៊ុន សែន ថា ជាការបញ្ចេញមតិបែបបង្កហេតុ និងធ្វើឱ្យបែបបាក់ទំនាក់ទំនងនៃប្រទេសទាំង២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបកស្រាយថា ការបញ្ចេញមតិមួយចំនួនដែលធ្វើឡើងដោយក្រុមជនជាតិវៀតណាមលើគណនីTikTok របស់សម្តេចតេជោ ហ៊ុន សែន គឺជាការបង្ហាញពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ ពោល គឺមិនតំណាងឱ្យគោលជំហររបស់រដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាមនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress International។

ការបកស្រាយរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនាពេលនេះ គឺបន្ទាប់ពីកម្ពុជា បានស្នើឱ្យមានកិច្ចសហការគ្នារវាងសមត្ថកិច្ចនៃប្រទេសទាំង២ ដើម្បីកំណត់អត្តសញ្ញាណ និងចាត់វិធានការទៅលើក្រុមជនជាតិវៀតណាមមួយចំនួនដែលបានចូលទៅបញ្ចេញមតិជេរប្រមាថសម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គមTikTok។ សម្តេចតេជោ ហ៊ុន​ សែន ​ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់អាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីឃើញជនជាតិវៀតណាមមួយចំនួនចូលជេរប្រមាថសម្តេចលើបណ្តាញសង្គមTikTok ក្រោយពីសម្តេចបានបង្ហោះវីដេអូនិយាយពីបញ្ហាព្រែកជីកហ្វូណនតេជោ។

សម្តេចតេជោ បានអះអាងថា៖«ខ្ញុំមិនប្រាកដថាវៀតណាមនេះ ជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ​ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះ ប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអាណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីតិចតុក និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង»។ ដោយសារមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះហើយ ទើបសម្តចតេជោ ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្តេចនោះ តើជាអ្នកណា?។

មួយថ្ងៃក្រោយមក រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា បានអញ្ជើញលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាមកជជែកពិភាក្សាអំពីបញ្ហានេះ។ ប្រមុខការទូតកម្ពុជា បានស្នើនៅចំពោះឯកអគ្គរដ្ឋទូតវៀតណាមឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តលើគណនីTikTok របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Nguyễn Huy Tăng គ្រាន់តែបានយល់ស្របមតិថា ការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ។ មិនខុសគ្នាដែរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមឯណោះវិញ ក៏បានអះអាងថា វៀតណាមមិនយល់ស្របនឹងការបញ្ចេញមតិទស្សនៈដែលមានលក្ខណៈបង្កហេតុ និងធ្វើឱ្យខូចទំនាក់ទំនងរវាងប្រទេសវៀតណាម និងកម្ពុជា។ លោកស្រី Pham Thu Hang ក៏បានបង្ហាញឱ្យដឹងថា ជនជាតិវៀតណាមទាំងនោះ ក៏ធ្លាប់វាយប្រហារលើថ្នាក់ដឹកនាំនៃប្រទេស២ផងដែរ។


យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សកាន់អំណាច បានគូសបញ្ជាក់ជាមុនរួចមកហើយថា សម្តេច មិនបានចោទប្រកាន់ថា អ្នកចូលបញ្ចេញមតិជេរប្រមាថទាំងអស់តំណាងឱ្យរដ្ឋបាភិបាលវៀតណាមទេ។ ត្រង់ចំណុចនេះ សម្តេចតេជោ បានសង្កត់ធ្ងន់បែបនេះថា៖«ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះ ទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម