ត្រូវដឹងថា ជាគំនិតមិនត្រូវសោះដែលមនុស្សភាគច្រើនរំពឹងថា ជំនួញដំបូងរបស់ពួកគេនឹងតែងតែទទួលបានជោគជ័យ។
ប៉ុន្តែ ចុះបើគិតរំពឹងបរាជ័យ រកស៊ីធ្វើអី?
ប្រហែលជាធ្លាប់ឮពីពាក្យថាបទពិសោធន៍? ព្រោះបែបនេះហើយបានជាគ្រប់គ្នាត្រូវចាប់ផ្តើមតូចៗ។
ស្ថិតិបង្ហាញថា ៩០ ភាគរយនៃអាជីវកម្មខ្នាតតូចបរាជ័យនៅគ្រាដំបូង។ យោងទៅតាមរដ្ឋបាលអាជីវកម្មខ្នាតតូច ស្ទាបស្ទង់មតិនៅខែមីនាឆ្នាំ ២០១៩ ប្រហែល ៥០ ភាគរយបានបរាជ័យក្នុងរយៈពេល ៥ ឆ្នាំដំបូង។
កុំភ័យពេក!ការពិត មិនអាក្រក់ដូចតួលេខនោះទេ ប៉ុន្តែចូរត្រៀមក្នុងការបរាជ័យនិងមានជម្រើសដែរ។ ពិសេសសម្រាប់សហគ្រិនថ្មីៗ។ ប្រសិនបើដឹកនាំដោយខ្លួនឯងពេលចាប់ផ្ដើមអាជីវកម្មដំបូងៗ ហើយមិនសូវមានបទពិសោធន៍ គ្មានលុយជួលអ្នកជំនាញមកជួយនឹងអាចប្រព្រឹត្តកំហុសបន្តបន្ទាប់។
នៅតាមផ្លូវឆ្ពោះទៅជោគជ័យ យើងនឹងដឹងថាការគិតពីមុនសូន្យ មិនត្រូវសភាពការណ៍ពិតទេ។ មិនថាគំនិតដំបូងនោះ ល្អប៉ុណ្ណាក៏ដោយ ការខ្វះបទពិសោធន៍នឹងធ្វើឲ្យងាយបរាជ័យជាងសមភាគីដែលមានបទពិសោធន៍ច្រើនជាង។
មានវិធីដើម្បីចៀសវាង
សហគ្រិនខ្លះទទួលបានជោគជ័យតាំងពីដំបូង ហើយក្រោយមកដួលវិញ។ សូវដួលមុនងើបក្រោយល្អជាង។ ចំណែកខាងក្រោមនេះវិធី ៥ យ៉ាងដើម្បីស្តាពីការបរាជ័យរបស់ Startup
ការស្តាសាច់លុយនិងបំណុលឡើងវិញ
រឿងដំបូងគឺត្រូវស្តារហិរញ្ញវត្ថុឡើងវិញប្រសិនបើចង់រក្សាសន្ទុះអាជីពណាមួយ។ ដោយផ្អែកលើលក្ខណៈនៃការបរាជ័យក្នុងអាជីវកម្ម ហិរញ្ញវត្ថុផ្ទាល់ខ្លួនអាចស្ថិតក្នុងជំហរទន់ខ្សោយ ឧទាហរណ៍ស្ថាបនិក Finic លោក Vitaliy Rizhkov បានខាតបង់ទឹកប្រាក់ចំនួន ១,៥ លានដុល្លារលើអាជីវកម្មដំបូង។
ប្រសិនបើមានមូលនិធិទុកប្រើពេលបន្ទាន់ ប្រហែលជាដល់ពេលដែលយកមកហើយ។មិនដូច្នេះ ត្រូវស្វែងរកយ៉ាងឆាប់រហ័សប្រាក់ចំណូលផ្សេងទៀតដោយប្រយ័ត្នប្រយែង ក្នុងករណីខ្លះអាចត្រូវបង្ខំឲ្យស្វែងរកប្រាក់កម្ចីបន្ទាន់ដែលអាចទទួលយកបាន ច្បាស់លាស់ថាយើងនឹងមានចំណូលដែលអាចសង។
ព្យាបាលចិត្ត
ការធ្លាក់ទឹកចិត្តការថប់បារម្ភនិងការឆេវឆាវគឺជារឿងធម្មតាក្នុងចំណោមសហគ្រិនកំពុងតស៊ូ។ ទោះបីជាការចាប់ផ្តើមរបស់ពួកគេទទួលបានជោគជ័យក៏ដោយក៏នៅតែថប់ៗ។ នៅពេលដែលជួបប្រទះនូវការបរាជ័យក្នុងអាជីវកម្មយើងអាចងាយនឹងធុញថប់ ក្រោយពីបានរំភើបតិចតួច អារម្មណ៍ឈឺចាប់អាចកើតមាន។
ត្រូវចាំថា កុំខ្លាច គ្មានអ្នកណាកំពុងមើលយើងទេ។ អាជីវកម្មជាវិញ្ញាសារដែលដួលអាចធ្វើម្តងទៀតបាន ហើយមិនមែនសម្រាប់បង្អួតល្អមើលអ្វីឡើយ វាសម្រាប់តែអ្នកក្លាហានដែលហ៊ានជំពប់ហើយក្រោក ក្រោកហើយហ៊ានឈានទៅមុខទៀត។
សូមយកការបរាជ័យរបស់ Steve Jobs ធ្វើជាឧទាហរណ៍មួយ។ នៅពេលដែលគាត់ត្រូវបានគេបណ្ដេញចេញពី Apple នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ គាត់បានចំណាយពេលខ្លះដើរលេងជុំវិញអឺរ៉ុបដោយធ្លាក់ទឹកចិត្តធ្ងន់។
ដើម្បីស្វែងរកការលើកទឹកចិត្តខ្លួនឯងជាថ្មីទៅខិតខំបន្តនូវជំនឿរបស់គាត់ គាត់ត្រូវពត់គំនិតខ្លួនឯង។
សំខាន់ណាស់ ក្នុងការចំណាយពិនិត្យព្រឹត្តិការណ៍នានា ឡើងវិញ ហេតុផលអ្វីដែលនាំឲ្យអាជីវកម្មបរាជ័យសិក្សានិងដោះស្រាយ ព្រមទាំងត្រៀមលក្ខណៈ សម្រាប់លើកក្រោយ។ មេរៀនសំខាន់ៗមួយចំនួនអំពីលក្ខណៈបរាជ័យនៃមុខជំនួញនឹងជួយយើងឲ្យចាប់ផ្តើមត្រៀមខ្លួនសម្រាប់ឱកាសបន្ទាប់។
កុំគិតថាការបរាជ័យក្នុងជំនួញដំបូងគឺជាការបរាជ័យផ្ទាល់ខ្លួន ហើយរាងចាល។ ហើយកុំទិញគំនិតដែលថា វានឹងរារាំងយើងពីអនាគតដ៏ជោគជ័យមួយ។ សម្រាប់សហគ្រិនសេដ្ឋីនានាជាច្រើនក្នុងលោកការបរាជ័យដំបូងគឺគ្រាន់តែបទពិសោធន៍៕
ប្រែសម្រួល៖ សុភា
ប្រភព entrepreneur
ចុចអាន៖រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបានយូរអង្វែង
ចុចអាន៖មនុស្សដែលមានឥទ្ធិពលពិតប្រាកដមានលក្ខណៈយ៉ាងណា