Connect with us

អាជីព

យកជំនាញ ៨ នេះបានលុយធំ​នៅរង់ចាំ

បានផុស

នៅ

តើការងារអ្វីខ្លះទៅអនាគត ដែលមានសុវត្ថិភាព​ពីស្វ័យប្រវត្តិកម្ម​ ថែមទទួលបាន​ការទូទាត់ប្រាក់កម្រៃ​ត្រឡប់មកវិញយ៉ាង​ល្អផង?

ទោះណា​ជាអនាគតនៃឌីជីថលនិងប្រព័ន្ធស្វ័យប្រវត្តិកម្ម ពិតជាកំពុង​បាននិង​ធ្វើឱ្យអន្តរាយគម្រាមកំហែង ដល់​ទីផ្សារការងារ​ទូទាំង​ពិភពលោក ប៉ុន្តែ​ថ្ងៃនេះ​ យើង​ផ្តោត​ជាមុន លើការងារដែលនឹងមានស្ថិរភាព ​ព្រមទាំង​ទទួលបានការពេញនិយមផ្តល់កម្រៃ​ខ្ពស់​រស់នៅក្នុងប្រណិតភាព។​

ទាំង ៨  នេះ​អាចថា​មិនត្រឹមតែ​ជាការងារ​ប៉ុណ្ណោះទេប៉ុន្តែអាច​នឹងធ្វើឱ្យយើង​ក្លាយជាអ្នកមានទៀត។

យើងត្រូវ​តែបង្កើន​ភាព​ឈ្លាសវៃក្នុងការពិចារណាសម្រាប់មនុស្ស​ជំនាន់ក្រោយ​យើង​លើវិស័យមួយចំនួន​ដែលកម្ពុជាថ្មី Plus មើលឃើញថា នឹង​មមារញឹក​នៅមិនដល់១០ឆ្នាំទៀត។

ទីមួយ ជំនាញ​​ផ្នែក អ្នកវិទ្យាសាស្ត្រទិន្នន័យ Big Data Science និង AI artificial intelligence

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព ប្រមូលទិន្នន័យនិងលទ្ធភាពទាញយកសេចក្តីសង្ខេបដែលមានអត្ថប្រយោជន៍។ អាជីពនេះក្រុមហ៊ុនទាំងអស់ត្រូវការចាំបាច់​ដើម្បីស្វែងរកព័ត៌មាន​ត្រឹមត្រូវនិងវាយតម្លៃ​លើទីផ្សារ​ជុំវិញ​ទិន្នន័យដែលផ្តល់ដោយ​ចរាចរណ៍​នានាលើ​អ៊ិនធឺរណែត។ ជំនាញនេះ​នឹងនាំមកនូវ​ទីផ្សារការងារធំទូលាយមិនថាក្នុងស្រុកនិងតំបន់​ជាមួយ​បៀរវត្សរ៍​ឬប្រាក់ម៉ោងហោចណាស់ ​៣០០ ដុល្លារអាមេរិកក្នុងមួយ​ថ្ងៃ។

ទីពីរ ជំនាញ​ផ្នែក eSports

eSports នឹងមានទំហំវិសាលភាពពាណិជ្ជកម្មកាន់តែ​ធំដែល​ចុងក្រោយ​វានឹង​ឈរជើងជា​កីឡាផ្នែក​ប្រពៃណី​ដ៏ធំនិងរឹងមាំមួយ​។ ការប្រកួតជើងឯកពិភពលោក Esport ទូទាំង​ច្រកល្ហកនៃពិភពលោកនេះ​នឹងប្រព្រឹត្តទៅ​នៅ​លើសង្វៀន​រួមដូចដែល​ដែល FIFA World Cup បាន​ធ្វើហើយ​។  បច្ចុប្បន្ននេះ​ សាកលវិទ្យាល័យជាច្រើន​លើលោក​បានសម្រេចចិត្ត​ផ្តល់អាហារូបករណ៍ផ្នែក​ eSports យ៉ាង​ទូលំទូលាយដល់មនុស្ស​ជំនាន់ថ្មី។ នៅកម្ពុជា​យើង យើងនៅយល់ខ្សោយពីកីឡាអនឡាញនេះ​ ហើយភាគច្រើនឪពុកម្តាយ​គិតថា ​វាជាហ្គេម​ដែលបំផ្លាញ​អនាគតក្មេង​ ប៉ុន្តែ​ហ្គេមនិង Esport ខុសគ្នា។ មិនយូរប៉ុន្មាន វានឹងក្លាយជា​ឧស្សាហកម្មកីឡា​ដែលមាន​អ្នកវិនិយោគ និងអ្នកចូលប្រកួតច្រើនជាងអ្វី​ ដែល​យើង​ធ្លាប់គិត ​ដោយសារតែ​ភាពងាយស្រួល​ នៃមធ្យោបាយ ​កំណត់​លទ្ធផល​ប្រកួត​ក៏ដូចជា ការ​ទូទាត់។

eSports ដែលជាឧស្សាហកម្មធំមួយ បាននិងកំពុងកើនឡើងនូវ​ទំហំ​ផលទុន ជាង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមឆ្នាំ ២០១៩ គឺមាន​វិសាល​ភាព​ពាណិជ្ជកម្មលើទំហំ​ទឹកប្រាក់រាប់ពាន់លានដុល្លារ។

ទីបី អាជីព​ជាអ្នកចិត្តសាស្រ្តនិងអ្នកព្យាបាលរោគចិត្ត​

សុខភាពផ្លូវចិត្តកំពុងតែក្លាយជាប្រធានបទសំខាន់មួយហើយ​វានឹងក្លាយជា​កំពូល​តារាង​នៅឆ្នាំខាងមុខ។ ល្បឿនដ៏លឿននៃអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង កំពុងធ្វើឱ្យមនុស្ស​លោក​រង​សម្ពាធ​តានតឹងជាងពេលណាៗ​ទាំងអស់។ ឥទ្ធិពលអវិជ្ជមាន​តាម​តាមបណ្តាញសង្គមកាន់តែអាក្រក់ទៅ ៗ ដែលទាមទារ​ឲ្យ​មាន​អ្នកជំនាញ​កែសម្រួលវិធីសាស្រ្តមួយ​ដោះស្រាយ​សម្រាប់​បុគ្គលទន់ខ្សោយផ្លូវចិត្ត​នានា​ឱ្យកម្រិតអារម្មណ៍ធូរស្រាល​ឡើង។

បើមិនជឿ​កម្ពុជាថ្មី​ យើងអាច​ក្រឡេកមើលប្រទេស​ខាងលិចដែលដើរមុន​យើង​១០ឆ្នាំ​ដើម្បីឱ្យ​ដឹងថា​តើមាន​រឿងអ្វីខ្លះកំពុង​​កើតឡើងទាក់ទងនិងសុខភាពផ្លូវចិត្ត​?

៤២% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថា​ខ្លួន​ចាំបាច់ត្រូវ​តែ​ជួបអ្នកប្រឹក្សា​យោបល់​ជាមួយ​អ្នក​ជំនាញផ្លូវចិត្ត​ ហើយទិន្នន័យនេះ ​នឹង​កើត​ឡើងនៅអាស៊ី​នាប្រាំ​ឆ្នាំ​ខាងមុខ​យ៉ាងយូរ។ ​គិតមើលពីចំណូល​ប្រសិនយើងមាន​អាជីព​ច្បាស់ដែលអាចជួយពួកគេបាន។

ទីបួន អ្នករចនាពិភពនិម្មិត Virtual World Designer

ASA និង A&A ​នឹងចូលខ្លួន​មក​រចនាសឹងថា​គ្រប់អ្វីៗ​នៅក្នុងជីវិតរស់នៅនិងអាជីវកម្ម​ទៅអនាគត​។ ចាប់ពី​អាគារ​រហូតដល់កៅអីនិងអ្វីជាច្រើន​ទៀត​លើបណ្តាញ​អនឡាញ។ បច្ចុប្បន្ននេះ​មាន​ប្រជាជន ៤,២ ពាន់លាននាក់​បានភ្ជាប់អ៊ីនធឺណិតប្រើ​ មានន័យថាពួកគេមានជីវិត​ប្រចាំ​ថ្ងៃ​ផ្សារភ្ជាប់ទៅនឹង​ពិភពឌីជីថល។

ការប្រើពិភពនិម្មិត ជាបរិយាកាសអន្តរប្រតិបត្តិការដ៏សំខាន់ កាត់ចោល​ការចំណាយ​ច្រើនម៉ោងក្នុង​ចរាចរណ៍ដើម្បីទៅប្រជុំដោយ​យើងអាចពាក់វ៉ែនតាជំនួស​និងជួបគ្នានៅការិយាល័យនិម្មិតបាន។ ពិភពនិម្មិតVirtual World Designer​គឺជាវឌ្ឍនភាពធម្មជាតិនៃបច្ចេកវិទ្យា​ហើយ​ដែលវានឹង​ចាំបាច់​ក្លាយ​ជាផ្នែកមួយនៃ​ជីវិតរបស់យើងឆាប់ជាងអ្វីដែលយើង​ព្រមជឿ។

ទី៥ អ្នកជំនាញ CyberSecurity & Private Data Brokerage

នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់​នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber ​​នឹង​កាន់តែមានអទិភាព។ បច្ចុប្បន្នពិភពលោកកំពុង​ដេញដោល​អំពីអសន្តិសុខ​ទិន្នន័យ​ដែល​យើង​ត្រូវបាន​ចាញ់ប្រៀបហ្វេសប៊ុក​ហើយ​ព័ត៌មានឯកជន​របស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។

ដោយ​យើង​មិនគិតដល់​អាចថាយើង​នៅល្ងង់ យើង​ទំាងអស់គ្នា​បានព្រម​បានលះបង់ទិន្នន័យ (ព័ត៌មាន​ ជីវិតឯកជន រូបផាព និង​ផ្លូវចិត្ត​)ដោយឥតគិតថ្លៃពីព្រោះយើង​គិតមិនដល់ថា​តើព័ត៌មានប្រភេទនេះ​មានតម្លៃប៉ុណ្ណា​នោះ​ទេ។ ពីអតីតកាល​ប្រព័ន្ធផ្សព្វផ្សាយសង្គម​បាន​ចំណាយប្រាក់រាប់លានដុល្លារ​ដើម្បីចាប់យកព័ត៌មានប្រភេទអស់ទាំង​នេះ​មកសិក្សា​បង្កើតទីផ្សារ​លក់របស់នានា​តម្រូវចិត្ត​មនុស្ស នេះប៉ុន្តែឥឡូវ​មនុស្សកំពុង​លះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការ​សើចកម្សាន្ត​។

ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុង​មួយឆ្នាំដែល​​ក្រុមហ៊ុនប្រភេទ​ដូចជា facebook ឬ google ចង់បាន ។ ​ឥឡូវ​ឈ្មួញកណ្តាលផ្នែក​ទិន្នន័យ​គឺជា​ឧស្សាហកម្មដែលមាន​ទុន​រាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើង​ដើម្បីមានបានខ្លួនគេ​ហើយ​យើង​ផុសឲ្យគេ ដោយ​ស្មគ្រ័ចិត្ត​។​

ប្រសិនបើ​១០ឆ្នាំទៅមុខ​គ្រប់គ្នា​ចង់បាន​ភាពផ្ទាល់ខ្លួនមកវិញឬការពារ​ព័ត៌មាន​ផ្ទាល់ខ្លូន​គេត្រូវការ​ជួលអ្នកជំនាញ ​CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះ​យើង​គួរដឹងហើយ​។​

ទី៦ ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

ការកម្សាន្តគឺនៅតែមាន​ទីផ្សារ​ខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែល​គ្រប់គ្នា​រស់នៅក្នុងជីវិតដ៏​មមាញឹក​ត្រូវការ​វាឡើងៗពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយ​នឹងបច្ចេកវិទ្យាដូច្នេះ​កាសែតចម្រៀង ថាស សៀវភៅ ឬ​ការបោះពុម្ពផ្សាយ​ផ្សេងៗ ជារឿង​ហួសសម័យ​។

Disney បានគិតពីអនាគត​លឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួច​ទិញ Pixar​Film ដែល​ជាកំពូលស្ទូឌីយោ​ធំជាងគេ​ផ្នែកគំនូរចលនា​លើលោកយើងនេះ។ យើងមើល​Incredibles 2, Frozen, Finding Dory, ដែលកុនទំាង​នេះ​រកចំណូលបានជាង ១ កោដិដុល្លារដោយ​គ្មាន​ប្រើ​តារាសម្តែង​ណាម្នាក់​ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែង​ផ្សេងទៀត។

អាចនិយាយ​ថា​នាពេលអនាគតដ៏ខ្លីខាងមុខនេះតារាសម្តែងដែលមានប្រជាប្រិយភាពដូចជារ៉ូបឺត Downey Jr នឹង​លះបង់សិទ្ធិ ព្រម​ប្រើសំឡេង​មកលក់ដូរ ជំនួសឲ្យការសម្តែង​បច្ចុប្បន្ន ព្រោះ​ស្ទូឌីយោ​នឹងដាក់អ្នកសម្ដែង​នៅក្នុងខ្សែភាពយន្តបាន ​ដោយមិនចាំបាច់ឲ្យមនុស្ស​មកចូលរួម ដោយសារពួកគេ​ថ្លៃណាស់ហើយ​មិនអាច​ធ្វើគ្រប់យ៉ាង​ដូច​ការគូរ​ឡើយ។ បើរូបមានអ្នកជំនួស​  តើម៉ាស៊ីនក្លូនសំឡេង​បានដែរទេ? អ្នកចម្រៀង​គួរតែដឹងខ្លួន។

មានតែអ្នកដឹកនាំរឿង និងអ្នកនិពន្ធប៉ុណ្ណោះដែលនឹង​រស់នៅ​ជាចីរកាលក្នុងឧស្សាហកម្មនេះ។

ទី៧ អ្នកជំនាញ​អចលនទ្រព្យ

ជាមួយ​វិ​សាលភាពមនុស្ស​ដែលឡើង​ដល់​ចំនួន ៨ កោដិនាក់ មនុស្សជាច្រើនកំពុង​ខ្វះជម្រក​ពី​ពេល​ឥឡូវទៅហើយ។ សូមក្រឡេកមើលប្រទេស​ដែលមានប្រជាជនច្រើនបំផុត​នៅលើ​ពិភពលោក​លំដាប់លេខ​២​គឺ​ចិន។ ចិន​កំពុងតែមានការរីកចម្រើននៃទំហំប្រាក់ចំណូល​ដែលទាក់ទងនឹង​សមត្ថភាព​នៃការ​ធ្វើពាណិជ្ជកម្ម​របស់ជនជាតិនេះ ដូច្នេះប្រជាជនចិន​ជាច្រើន​បាននិង​កំពុងផ្លាស់ប្តូរពីជនបទឆ្ពោះទៅរកទីក្រុង។

និន្នាការនេះក៏​ចាប់ផ្តើមឡើងគំហុក​នៅក្នុងប្រទេសឥណ្ឌ្ឌា​ ហើយយើងរំពឹងថា​នឹងមាន​ស្រដៀងគ្នា​បន្តបន្ទាប់​នៅ​ប្រទេស​តូចៗ​ដូចកម្ពុជាយើង​។ អ្វីគ្រប់យ៉ាងកំពុងរីកចម្រើន​ ហើយអចលនទ្រព្យគឺសាក្សី​សំខាន់ដែល​សម្គាល់ថា តើប្រទេសទាំងនេះកំពុងដំណើរការសេដ្ឋកិច្ចវិជ្ជមាន​ដែរអត់?

ប្រាកដថានឹងមានបច្ចេកវិទ្យាថ្មី ដែលមានប្រសិទ្ធិភាពជាងបច្ចុប្បន្ន ក្នុងការកសាងគេហដ្ឋាន​ឆ្លាតវៃ ប៉ុន្តែ ទំហំ​នៃ​តម្រូវការ​គឺធំធេងណាស់ ដែលគ្មាន​អ្នកណាហ៊ាន​ព្យាករណ៍​ថា​ ការ​អភិវឌ្ឍន៍អាចរក្សាលំនឹង ​តម្លៃ​អចលនាទ្រព្យ​បាននោះទេ។ អ្នកជំនាញ​អចលនទ្រព្យ​ពិតប្រាកដ នឹង​ក្លាយ​ជា​អ្នកមានម៉ោង​ថ្លៃ​ជាងអ្វីដែលយើងគិត។

អ្នករាល់គ្នាមានស្មាតហ្វូន មានកុំព្យូទ័រយួរដៃ និងឈានទៅដល់មាន​ឡានប្រើ​អគ្គិសនីក្នុងអនាគត​ឆាប់ៗនេះ​ ឆាប់មែនទែន ​ប៉ុន្តែកុំភ្លេច​ថា​​ យើងកំពុងរស់នៅក្នុងពិភពនៃកាកសំណល់​ផ្លាស្ទិក ដែលកន្លងមក​យើងបានបង្កើត​វាឡើងមក ​ហើយឥឡូវនេះយើងមិនដឹងថា ត្រូវដោះស្រាយ​បែបណា​ជាមួយវា។ យើងត្រូវការសំភារៈថ្មីៗជានិច្ច​ហើយនៅពេលទំនិញទាំងនេះឡើង​ដល់ទីផ្សារ ឧស្សាហកម្មទាំងមូលនឹងត្រូវផ្លាស់ប្តូរទីតាំង ។ ​ភាពលំបាកហិនហោចនៃ​ប្រពន្ធ័​អេកូឡូហ្សី នឹងក្លាយជា​ចំណោទ​អទិភាព​សម្រាប់​ការងារ​ទៅអនាគត​។​

តើវិជ្ជាជីវៈរបស់កូនៗ​យើង​គួរ​តែប្រភេទ​ណាមួយក្នុងចំណោម​៨បែបខាងលើ?

​តើ​យើងធ្លាប់​គិតថា ការងាររបស់អ្នកនឹងត្រូវធ្វើដូចសព្វថ្ងៃនេះ រហូតទៅ?

ការផ្លាស់ប្តូរត្រូវចាប់ផ្តើម​ហើយ តោះ ​Shareអត្ថបទនេះ​ទៅ។​

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ កុំនិយាយច្រើនជាងសកម្មភាព នៅពេលឡើង​ធ្វើជាមេដឹកនាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង ផ្ញើសារគោរពជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តួស្រីក្នុងរឿង “បុព្វេសន្និវាស” Prang សង្ស័យបែកគ្នា ក្រោយឃើញមិត្តប្រុសបង្ហោះសារចម្លែក

វប្បធម៌ ជំនឿ១០ ម៉ោង មុន

យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តៃវ៉ាន់ កំពុងអភិវឌ្ឍន៍យន្តហោះដ្រូនមានប្រសិទ្ធភាពដូច អ៊ុយក្រែន ប្រើទប់ រុស្ស៊ី

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាន់គ្រីស្ទាន ២៥ ឆ្នាំ ពេជ្រ សោភា ប្រាប់មូលហេតុធ្វើសប្បុរសធម៌ មិនដែលចែកចាយ​លើ​បណ្ដាញសង្គម

Sokha Hotels

ព័ត៌មានពេញនិយម