អាជីព
ចង់ធ្វើការតាមរបៀបឯករាជ្យ អាចត្រៀមចាត់ចែងជំនាញពីពេលនេះទៅ
ទម្រាំក្លាយជាបុគ្គលដែលមានការងារឯករាជ្យ (មិនរើសពេលវេលាទីកន្លែង) ជាទីប្រឹក្សា អ្នកពិគ្រោះឬជំនាញក្រៅម៉ោងដទៃទៀតមិនមែនងាយស្រួលនោះទេ តែមានគុណសម្បត្តិដ៏ល្អ គឺរងសម្ពាធទាប និងឬទទួលបានការងារច្រើនកន្លែងផង ចំណូលក៏កើនទៅតាមនោះ។
មានមេរៀនធំៗ មួយចំនួនដែលគួរស្វែងយល់ មុននឹងអាចក្លាយជាអ្នកធ្វើការងារឯករាជ្យបាន។
១. មានវិន័យកំណត់ម៉ោងធ្វើការដោយខ្លួនឯង

នៅពេលចាប់ផ្ដើមធ្វើការដោយខ្លួនឯង ដំបូងអ្នកអាចរំភើបនឹងអាជីវកម្មថ្មី ហើយអាចនឹងនៅស្អិតជាប់ជាមួយកុំព្យូទ័រទាំងយប់ទាំងថ្ងៃ។
ប៉ុន្តែអ្នកមិនគួរធ្វើការច្រើន រហូតមិនមានពេលវេលាសម្រាប់អាហារថ្ងៃត្រង់ជាមួយមិត្តភ័ក្ដិឡើយ។ ត្រូវទម្លាប់ដាក់កាលវិភាគ ជួបជាមួយមិត្តភ័ក្ដិជជែកលេង ជ្រើសរើសការគេងក្រោយអាហារថ្ងៃត្រង់ជាដើម។ ទម្លាប់ខ្លួនភ្ញាក់ពីព្រលឹម ព្រោះខួរក្បាលនឹងដំណើរការល្អនៅពេលព្រឹក ហើយត្រូវញ៉ាំអាហារជំនួយដល់សុខភាព ជាប្រចាំផងដែរ។
២. រចនាសម្ព័ន្ធមានរបៀបរៀបរយ

វាពិតជាមានសារៈសំខាន់បំផុត ទោះបីជាអ្នកធ្វើការដោយខ្លួនឯងក៏ដោយ។ កុំរៀបចំជីវិតការងារពីផ្ទះរញ៉េរញ៉ៃ ហើយក៏កុំភ្លេចស្ដាប់រាងកាយខ្លួនឯងខ្លះដែរ ថាចង់បានអ្វីខ្លះ។
រចនាសម្ព័ន្ធមានរបៀបរៀបរយ ជីវិតក្នុងក្របខ័ណ្ឌការងារឯករាជ្យក៏រលូន ទោះបីគ្មានសំពាធតែក៏ត្រូវឧស្សាហ៍មើលអ្នកជុំវិញខ្លួន។ គួរលៃពេល ជួបជុំមិត្ត គ្រួសារកុំបំភ្លេចពួកគេ ហើយកុំចង់ឯករាជ្យទាំងការងារនិងមនុស្សជាទីស្រលាញ់ផ្សេងទៀត ឲ្យសោះ។ ចាប់ផ្ដើមសាងសង់រចនាសម្ព័ន្ធរបស់អ្នក ប៉ុន្តែត្រូវចងចាំថា ត្រូវពិនិត្យពិចារណាដោយខ្លួនឯងនិងកែសម្រួលវា តាមតម្រូវការដែលចាំបាច់។
៣. តាមដានហិរញ្ញវត្ថុ
ទោះបីជាការងារឯករាជ្យគ្មានអ្នកបង្ខិតបង្ខំក៏ដោយ តែអ្នកក៏ត្រូវតែច្បាស់លាស់ជាមួយហិរញ្ញវត្ថុផ្ទាល់ខ្លួនដែរ។ គួរបង្កើតបញ្ជីធំមួយនៅដើមឆ្នាំ ដើម្បីតាមដានគោលដៅរបស់អ្នក ក្នុងចំណោមគោលដៅធំៗដែលបានត្រៀម ។ វានឹងនាំមកនូវប្រាក់សន្សំនិងគោលដៅគណនី ពេលអ្នកចូលនិវត្តន៍។ តាមដានរាល់ការចំណាយប្រចាំថ្ងៃ ដើម្បីកំណត់កន្លែងដែលបានចំណាយច្រើនបំផុត។
៤. ចាប់ផ្ដើមចំណូលចិត្តថ្មីៗ

ការកំណត់គោលដៅ ទំនួលខុសត្រូវ រចនាសម្ព័ន្ធភាព ការថែរក្សាខ្លួនឯង ផលិតផលឬផលិតភាព បញ្ជីហិរញ្ញវត្ថុក្ដី យើងនៅតែបន្តធ្វើវាដដែល។ ប៉ុន្តែអ្នកក៏ត្រូវតែមានចំណូលចិត្តថ្មីៗ ដូចជាអានប្រលោមលោកមនោសញ្ចេតនាមួយចំនួន ហាត់កីឡា ឬចាប់ផ្ដើមធ្វើអ្វីផ្សេងក្រៅពីការងារឯករាជ្យរបស់អ្នក។
ចងចាំថា ចំណង់ចំណូលចិត្តទាំងនេះធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ ដែលមានគំនិតច្នៃប្រឌិតលើការងាររបស់យើង។ វាអាចឲ្យយើងលាតសន្ធឹងនៃភាពច្នៃប្រឌិត និងការប្រកួតប្រជែងមួយចំនួន ខណៈពេលដែលអ្នកនៅតែរក្សាបង្គោលឲ្យនៅសូន្យ ដោយគ្មានសម្ពាធអ្វីមកគាបសង្កត់ផ្លូវចិត្ត ការងាររបស់អ្នកដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ការងារថ្មីៗទំាងនេះត្រូវប៉ាន់ក្នុងអំឡុងវិបត្តិកូវីដថែមទាំងមានប្រាក់ចំណូលខ្ពស់
ចុចអាន៖ដាច់ខាតកុំនិយាយពីកន្លែងចាស់ពេលចូលធ្វើការកន្លែងថ្មី! ហេតុអ្វី?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


