អាជីព
រដូវវស្សាឆ្នាំនេះកសិករត្បូងឃ្មុំដាំពោតជាង ២ ពាន់ហិកតា
នារដូវវស្សាឆ្នាំនេះ កសិករខេត្តត្បូងឃ្មុំដាំពោតបាន ២ ៤០០ ហិកតា ដែលមានក្នុងស្រុកចំនួន ៤ គឺស្រុកក្រូចឆ្មារ មេមត់ អូររាំងឪ និងស្រុកត្បូងឃ្មុំ ភាគច្រើនជាពោតក្រហម។

សូមជំរាបផងដែរថា ខេត្តត្បូងឃ្មុំជាខេត្តមួយក្នុងចំណោមខេត្តជាច្រើន ដែលកំពុងផលិតពោតក្រហមសម្រាប់ផលិតចំណីសត្វ។
ជាទូទៅប្រជាកសិករនៅក្នងខេត្តនេះ បានធ្វើការដាំដុះដំណាំពោតតាមតំបន់ដីទំនាបលិចទឹកទន្លេមេគង្គ រួមមាន៖ ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ ដែលមានផ្ទៃដីសរុបប្រមាណ ១០ ៧៩០ ហិកតា ក្នុងនោះគឺបានដាំដុះក្នុងរដូវប្រាំងចំនួន ៦ ៨៥៥ ហិកតា នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលផ្តល់ទិន្នផលជាមធ្យម ៥,៤០តោន/ហិកតា និងរដូវវស្សាចំនួន ៣ ៩៣៥ហិកតា ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និង ស្រុកអូររាំងឪ ដែលផ្តល់ទិន្នផលជាមធ្យម ៥,១២តោន/ហិកតា។

បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់ ដែលបានផ្តល់ទិន្នផលនិងគុណភាពផ្សេងៗគ្នា និងឆ្លើយតម្រូវការរបស់ទីផ្សារដូចគ្នា។ រីឯបរិមាណផលសរុបវិញក្នុងមួយឆ្នាំៗសម្រេចបានចំនួនប្រមាណ ៥៦ ៧៥០តោន គិតគ្រាប់ពោតស្ងួត៕


អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


