ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យប្រជាកសិករប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក នារដូវប្រាំង
លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យប្រជាកសិករដែលដាំដុះដំណាំស្រូវអាស្រ័យផលក្នុងទំនប់បឹងសេកយំ និងទំនប់ប៉ើស ២ នេះ ប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ ព្រោះអាច និងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់លើដំណាំស្រូវ។

ការណែនាំនេះ ក្នុងឱកាស លោក ប៉ែន កុសល្យ បានអញ្ជើញចុះត្រួតពិនិត្យទំនប់បឹងសេកយំ និងទំនប់ប៉ើស ២ និងសំណេះសំណាលជាមួយប្រជាកសិករអាស្រ័យផលក្នុងស្រុកក្រូចឆ្មារ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ។

លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា «បងប្អូនប្រជាកសិករដែលដាំដុះដំណាំស្រូវអាស្រ័យផលក្នុងទំនប់បឹងសេកយំ និងទំនប់ប៉ើស ២ នេះ សូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ ព្រោះអាច និងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់លើដំណាំស្រូវ។ ហើយឥឡូវនេះ យើងកំពុងតែធ្វើការស្តារទំនប់នេះបឹងនេះបន្ថែម ដើម្បីមានភាពងាយស្រួលក្នុងការផ្ទុកទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំ»។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលអាស្រ័យផលបឹងខាងលើ អាចអាស្រ័យផលនៅបឹងនេះបាន ប៉ុន្តែយើងនឹងទុកបឹងនេះជាសម្បត្តិរដ្ឋ ដើម្បីប្រើប្រាស់រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធិសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយដីផ្ទៃបឹងនេះគឺនឹងធ្វើការស្តារបន្ថែមទៀត ដើម្បីងាយស្រួលនៅរដូវវស្សាអាចផ្ទុកទឹកក្នុងបឹងសម្រាប់កសិករក្នុងស្រុកក្រូចឆ្មារប្រើប្រាស់ដាំដុះដំណាំកសិកម្ម។

លោក ប៉ែន កុសល្យ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និងធ្វើការណែនាំដល់ប្រជាកសិករពលរដ្ឋដែលអាស្រ័យផលកសិកម្មក្នុងរដូវប្រាំងនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ទឹក ដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងមិនមានការខាតបង់លើការដាំដុះក្នុងរដូវប្រាំងនេះ៕
អត្ថបទ៖ សារី ឡែម





-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


