អាជីព
កសិករភូមិចាន់ទូងដាំទុរេនទទួលបានភាពជោគជ័យ និងមានជីវភាពប្រសើរ
ស្ថានភាពទម្រង់ដីខេត្តត្បូងឃ្មុំពិតជាមានអំណោយផលសម្រាប់ដំណាំទុរេនមែន ដំណាំទុរេនដែលនៅមិនឆ្ងាយពីតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ភាគខាងលិចយើងអាចចូលតាមផ្លូវពីផ្សារខ្នារលើផ្លូវជាតិលេខ ៧ មកភូមិចាន់ទូង ឃុំស្រឡប់ រួចបត់ឆ្វេងសំដៅទៅភូមិអណ្តូងពក យើងនឹងបានដល់ចម្ការទុរេន ដែលកំពុងលាក់ខ្លួន ជួនជាជួរព្យួរទៅដោយផ្លែរយីងរយោង ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់។

នោះគឺជាចម្ការទុរេនរបស់លោក លឹម ថារី នៅភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានដាំលើផ្ទៃដីជិត ៦ ហិកតា សម្រាប់ឆ្នាំនេះទុរេនឲ្យផលល្អជាងឆ្នាំទៅ ដោយឆ្នាំទៅបានតែ២០តោន ហើយឆ្នាំនេះ ទទួលបានរហូត៣០តោនឯណោះ តែតម្លៃធ្លាក់ជាងឆ្នាំមុនបន្តិច ដោយឆ្នាំមុនមានតម្លៃ ២ ម៉ឺនរៀល ហើយឆ្នាំនេះតម្លៃតែ១ម៉ឺន៥ ពាន់រៀល។
លោក លឹម ថារី បានរៀបរាប់ឲ្យដឹងថា លើដីចម្ការនេះ គាត់បានដាំទុរេន ពូជមួនថងជាភាសាថៃ ប្រែមកខ្មែរយើងថា “ខ្នើយមាស” ចំនួនជាង ៨០០ដើម ដែលមានអាយុ ៥ឆ្នាំមកហើយ ហើយកំពុងបានចាប់ផ្តើមប្រមូលផលពីរឆ្នាំទាំងឆ្នាំនេះ ដោយឆ្នាំទៅបានផល២០តោន ហើយឆ្នាំ២០២២នេះ ដែលតាមការប៉ាន់ ស្មានអាចទទួលបានប្រមាណ ៣០តោន។

គាត់បានរៀបរាប់ទៀតថា ទោះបីទើបប្រមូលផលឆ្នាំទី១ គាត់មិនមានការព្រួយបារម្ភទីផ្សារនោះទេ ព្រោះប្រជាពលរដ្ឋជាច្រើន បានមកដល់ទិញទុរេនរបស់គាត់ដល់ចម្ការតែម្តងដែលមានតម្លៃតែ ១៥ ០០០រៀល ញាំ ហើយបានឲ្យតម្លៃថា មានរសជាតិឆ្ងាញ់អស្ចារ្យ សល់តិចតួចណាស់ត្រូវលក់ទៅកាន់អ្នកលក់បន្ត។
តែទោះជាយ៉ាងណា គាត់បានសំណូមពរដល់មន្ទីរជំនាញ ជួយធ្វើយ៉ាងណាឲ្យចម្ការរបស់គាត់មានការទទួលស្គាល់ ដឹងឮតាមច្បាប់ ដើម្បីធានាការជឿជាក់ពីអ្នកហូប។
តាមការពិនិត្យផ្ទាល់នេះ បានបង្ហាញថា ចម្ការរបស់លោក ថារី រៀបចំបានល្អ មានសណ្តាប់ធ្នាប់ អនាម័យ ដើមទុរេនមានសុខភាពល្អ គួរឲ្យចាប់អារម្មណ៍។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានបញ្ជាក់ឲ្យដឹងថា ដើម្បី ឆ្លើយតបទៅនឹងសំណូមពរនេះ មន្ទីរនឹងយកទៅពិភាក្សាជាមួយមន្ត្រីជំនាញ ដើម្បីឲ្យមានការចុះបញ្ជីនិងការបញ្ជាក់ពីគុណភាព សុវត្ថិភាព ស្របតាមច្បាប់និងបទដ្ឋានបច្ចេកទេស។
ជាងនេះទៀតលោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ខេត្តត្បូងឃ្មុំ កសិករបានដាំទុរេនមាន៥ស្រុករួមមានៈ ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកតំបែរ ស្រុកអូរាំងឪ និងស្រុកត្បូងឃ្មុំ ដែលបានដាំទុរេនលើផ្ទៃដីប្រមាណ ៦៥០ហិកតា ក្នុងនោះកំពុងប្រមូលផលប្រមាណជាង ៣០០ហិកតា ដែលចាប់ផ្តើមប្រមូលផលពេញបន្ទុកចាប់ពីដើមខែមិថុនាដល់ចុងខែកក្កដានេះ៕

អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


