Connect with us

អាជីព

កសិករ២គ្រួសារងាកមកចាប់របរដាំឈូករកចំណូលបានរាល់ថ្ងៃ

បានផុស

នៅ

ប្រជាកសិករ២គ្រួសារ បានផ្លាស់ប្ដូរពីរបរធ្វើស្រែ មកចាប់យករបរដាំឈូក នៅលើផ្ទៃដី ៥ ហិកតា ស្ថិតនៅអាងភាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់មានភាពប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពកំពុងប្រមូលផលឈូក លោក ពុយ ភារុន និងលោកស្រី ក្រេប ដារ៉ា ដែលអ្នកទាំង ២គ្រួសារនេះ រស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា វាលដំណាំឈូកដែលជាកម្មសិទ្ធអ្នកទាំងពីរគ្រួសារនេះមានទំហំ​ ៥ ហិកតាដោយបានផ្លាស់ប្តូរពីស្រូវមកដាំដំណាំឈូករួមគ្នាបានជាង ៣ឆ្នាំ កន្លងមកហើយ ក្រោយពីធ្វើដំណាំស្រូវ មិនសូវមានលទ្ធផលល្អសម្រាប់ផ្គត់ផ្គង់គ្រួសារកន្លងមក។

លោក ពុយ ភារុន បានប្រាប់ថា ដំបូងឡើយ ក្រោយពីទិន្នផលស្រូវ មិនសូវបានហុចកម្រៃចំណេញដោយសារតែទីផ្សារ ឡើងចុះតាមមាត់ឈ្មួញ លោកក៏សម្រេចចិត្ត ផ្លាស់ប្តូរមុខរបរ ដោយលោកសង្កេតឃើញទីផ្សាររបស់ដំណាំឈូកល្អ ម្យ៉ាង ទៀតលោកថានៅតំបន់ខាងលើនេះ មិនមានអ្នកដាំឈូកផង ទើបលោក និងអ្នកស្រី ក្រេប ដារ៉ា សម្រេចចិត្តនាំគ្នាដាំឈូក តែម្តង ដែលរហូតមកដល់ពេលនេះជាង ៣ឆ្នាំហើយ។

លោកស្រី ក្រេប ដារ៉ា បានឲ្យដឹងដែរថា ក្រោយពីលោកស្រីប្រកបរបរ ដាំឈូកនេះ គ្រួសាររបស់លោកស្រីមិនសូវដាច់​លុយចាយនោះទេ គឺលុយចូលជាបន្តបន្ទាប់តាមរយៈផលដំណាំឈូកនេះ ហើយអតិថិជនគេមកទិញដល់កន្លែង ទាំងគ្រាប់ទុំទាំង ផ្លែចាស់ ខ្ចី មិនដែលលោះថ្ងៃនោះទេ។

ដោយលោកស្រីបញ្ជាក់ថា ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបានចន្លោះពី ៦ ដល់ ១០ មុឺនរៀលគ្រាន់បើជាងដំណាំស្រូវខ្លាំងណាស់បើទោះបីមានការហត់នឿយបន្តិចជាងធ្វើដំណាំស្រូវ ក៏លោកស្រីសប្បាយចិត្តដែរ។ លោកស្រីបន្តថា រាល់ថ្ងៃសសីលលោកស្រីបានយកផ្កា និងស្លឹកទៅលក់នៅតាមទីផ្សារបានមួយផ្នែកទៀតផងជាពិសេស ក្រអៅឈូក ក៏ត្រូវការល្អដែរសម្រាប់ធ្វើជាម្ហូបអាហារយ៉ាងឆ្ងាញ់តាមតែអ្នកច្នៃប្រឌិត។

លោកស្រីបន្តថា៖ «ខ្ញុំអត់បោះបង់ទេការដាំឈូកនេះ ខ្ញុំចូលចិត្ត បើទោះបីហត់នឿយបន្តិចមែន តែមានលុយចាយ មិនដែលដាច់ទេ។ កាលពីខ្ញុំធ្វើស្រែ មិនត្រឹមចាយមិនគ្រាន់ទេ ព្រមទាំងជំពាក់គេទៀត ដោយសារតែចំណាយសព្វគ្រប់ ដូច ជាថ្លៃ ជី ភ្ជួរ រាស់ ជាដើម ហើយបានផលលក់មិនបានតាមតម្រូវការទៀត ឈ្មួញចេះតែទម្លាក់ថ្លៃ ចុះឡើង ឡើងចុះ មិនចេះចប់ ចឹងហើយទើបជំពាក់គេ តែដំណាំឈូកគឺល្អ បានជីវភាពគ្រប់គ្រាន់ មិនជំពាក់គេ លុយចាយមិនដាច់ ចឹងហើយទើបខ្ញុំ មិនបោះបង់មុខរបរថ្មីនេះចោល ហើយឈូក ទទួលផលបាន២ទៅ ៣ ដងក្នុងមួយឆ្នាំ»។

ដូចគ្នាដែរ លោក ពុយ ភារុន រម្លឹកថា៖ «កាលពីធ្វើស្រូវលុយអត់សល់ក្នុង ១ រដូវៗ ថ្លៃស្រូវធ្លាក់ច្រើនជាង ឡើងថ្លៃរាល់ឆ្នាំ ហើយទិញជីគីមីមកប្រើប្រាស់ឲ្យបានទិន្នផលច្រើន តែតម្លៃទាប មិនចង់គ្រប់ថ្លៃជីផង។ ម្យ៉ាងទៀត ជី គីមី អាចធ្វើឲ្យខូចគុណភាពដី ថែមទៀត ហើយតម្លៃជីក៏ថ្លៃ»។

លោកបន្តថា៖ «ជាង៣ឆ្នាំហើយដែលខ្ញុំបានធូរស្រាលជីវភាពតាមរយៈមុខរបរដាំឈូកនេះ ហើយពួកខ្ញុំទាំង២គ្រួសារនេះ ក្នុងការដាំឈូកមិនមានជំនាញពីខាងណាទេ គឺដាំតាមគេឯង ដែលបានដាំមុនៗ ហើយសម្រាប់ការប្រឈម និងផលអាក្រក់នោះគឺ សត្វខ្យង និងដង្កូវវាមក បំផ្លាញ តែខ្ញុំបានប្រើថ្មាំ សម្លាប់ ហើយខ្ញុំទុកទឹកត្រឹមជង្គង់ប៉ុណ្ណោះ មិនឲ្យទឹកជ្រៅពេកទេ»។

លោកថា បច្ចុប្បន្នឈូករបស់លោក មិនពិបាករកទីផ្សារទេ ដោយសារមានអតិថិជនមកទិញដល់កន្លែង ជាពិសេសអ្នកមកលេងកម្សាន្ដនៅអាងភាស និងមើលកម្សាន្តវាលឈូក ពេលត្រឡប់ទៅវិញពួកគេក៏ទិញផ្ញើសាច់ញាតិ។

បើទោះបីយ៉ាងណាលោកក៏សំណូមពរដល់មន្ត្រីនៃមន្ទីរជំនាញកសិកម្មជួយជំរុញបច្ចេកទេសដាំដល់កសិករដែលប្រកបមុខរបរមួយនេះឲ្យកាន់តែប្រសើឡើង ខណៈពួកគាត់លើកឡើងថា ការដាំគឺធ្វើឡើងតៗគ្នាប៉ុណ្ណោះមិនមានជំនាញផ្នែកដាំណាមួយនោះទេ។ មន្ត្រីកសិកម្មអះអាងថា មន្ទីរកសិកម្មមិនទាន់មានគោលការណ៍ណាមួយពាក់ព័ន្ធនឹងដំណាំឈូកនៅឡើយនោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

​NATO ប្រាប់​ថា ការ​លុកលុយរបស់​អ៊ុយក្រែន​ចូល​តំបន់ Kursk របស់​រុស្ស៊ី​ជា​រឿង​ស្រប​ច្បាប់

ព័ត៌មានជាតិ៣២ នាទី មុន

វត្តភ្នំខ្លែង ក្រៅពីកន្លែងកម្សាន្តបែបវប្បធម៌ ក៏ជាទីសក្ការៈបន់ស្រន់ដ៏ស័ក្ដិសិទិ្ធផងដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រើប្រាស់គ្រឿងញៀនដល់កម្រិតកូនប្រុស ដុតផ្ទះឪពុកខ្លួនឯងឆេះគ្មានសល់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រឡាប់រថយន្ត នៅស្រុកត្រាំកក់ បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន និង​ហ្វីលីពីន ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ប៉ះទង្គិច​​​លើ​សមុទ្រ​ចិន​ខាង​ត្បូង

ព័ត៌មានជាតិ២៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានបោះ​បង្គោល​ព្រំដែន

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ

ព័ត៌មានជាតិ២០ ម៉ោង មុន

ចៅប្រុសទី៤ របស់សម្ដេចតេជោ ហ៊ុន សែន ចូលសិក្សាជំនាញយោធា នៅអង់គ្លេស

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ទម្លាក់គ្រាប់បែកចំកន្លែងក្មេងលេងនៅ អ៊ុយក្រែន 

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្តើមពីកូនកសិករខ្វះខាត មានតែការតស៊ូជាទុន ខេមរ: សិរីមន្ត មានមោទនភាពនឹងជោគជ័យខ្លួនបច្ចុប្បន្ន

Sokha Hotels

ព័ត៌មានពេញនិយម