សន្តិសុខសង្គម
ពលរដ្ឋជនជាតិដើមភាគតិចម្នាក់ នៅតែផ្ទះស្រាប់តែមានដីកាកោះហៅ ពាក់ព័ន្ធជួញដូរគ្រឿងញៀន
ផ្ទុះការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅភូមិឃ្សឹមក្នុង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលស្ត្រីជាជនជាតិដើមភាគតិចម្នាក់ នៅតែផ្ទះមើលថែចៅរាល់ថ្ងៃសុខៗ ស្រាប់តែមានដីកាកោះហៅរបស់សាលាដំបូងខេត្តក្រចេះ ឲ្យចូលបំភ្លឺពាក់ព័ន្ធជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិឃ្សឹមក្នុង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីអំឡុងដើមឆ្នាំ ២០២៥។
អ្នកស្រី ខាត់ ប៊ន រស់នៅភូមិឃ្សឹមក្នុង ឃុំឃ្សឹម ស្រុកស្ងួលខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានរៀបរាប់ឲ្យដឹងថា ក្រុមគ្រួសាររបស់អ្នកស្រីបានទៅប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើសៀវភៅស្នាក់នៅ ស្រាប់តែមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក៏បានប្រាប់ទៅគាត់ថា ឈ្មោះគាត់មានជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនហើយមន្ត្រីប៉ុស្តិ៍ក៏បានយកដីការនោះប្រគល់ជូនទៅ។

ដីការបស់អយ្យការអមសាលាដំបូងខេត្តក្រចេះ កោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោទៅដល់ប្រជាពលរដ្ឋមានជិតខាង និងអាជ្ញាធរមូលដ្ឋានជិត ១០០ នាក់មកធ្វើជាសាក្សី គាំទ្រថាស្ត្រីរូបនេះមិនដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននោះទេ ពីព្រោះគាត់ជាជនជាតិដើមភាគតិចមិនចេះសរសេរអក្សរ ឬការប្រើទូរសព្ទសូម្បីតែម៉ូតូក៍អត់ចេះជិះដែរ ហេតុអ្វីបានជាមានករណីចោទប្រកាន់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទៅវិញ?
ប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាក្រុមគ្រួសារបានសំណូមពរទៅដល់ ឯកឧត្តមព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះមេត្តាស្រាវជ្រាវនិងស៊ើបអង្កេតចំពោះករណីនេះសារជាថ្មីដើម្បីផ្ដល់ភាពយុត្តិធម៌ជូនដល់បុគ្គលលោកនេះផង។


ពាក់ព័ន្ធដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះរបស់ស្រ្តីរូបនេះ អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការរងខេត្តមិនបានផ្តល់ការបញ្ជាក់បន្ថែមគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ជានីតិវិធីរបស់តុលាការ។
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ លោក ចេង សល់សម្បត្តិ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានចេញដីកាបង្គាប់ឲ្យឈ្មោះ ខាត់ ប៊ន ចូលខ្លួនដើម្បីសួរចម្លើយពីដំណើររឿង៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តតាមរយៈលេខទូរស័ព្ទ និងតាមក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំសាខាស្រុកស្នួល ខេត្តក្រចេះ កាលពីខែមករា ឆ្នាំ២០២៥ និងថ្ងៃទី៥ ទី៧ ខែកក្កដា ឆ្នាំ២០២៥។
ឈ្មោះ ខាត់ ប៊ន ភេទស្រី កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧០ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅឃុំឃ្លីម ស្រុក ស្នួល ខេត្តក្រចេះ និងមានទីលំនៅសព្វថ្ងៃភូមិឆ្នើមក្នុង ឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៧០០៥៨២៦១ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តតាមរយៈលេខទូរស័ព្ទ និងតាមក្រុមហ៊ុនដឹកជញ្ជូនវីរះប៊ុនថាំសាខាស្រុកស្នួល ខេត្តក្រចេះ កាលពីខែមករា ឆ្នាំ២០២៥ និងថ្ងៃទី៥, ទី៧ ខែកក្កដា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
បង្គាប់មកបុគ្គលដែលមានតម្រុយពិរុទ្ធភាពឈ្មោះ ខាត់ ប៊ន ភេទស្រី កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៧០ ជនជាតិ ខ្មែរ មានទីលំនៅសព្វថ្ងៃភូមិឆ្នើមក្នុង ឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្តក្រចេះ បន្ទប់ស៊ើបសួរ “ឃ” នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង៣០ នាទី រសៀល។
ដើម្បី សួរចម្លើយ ពីដំណើររឿង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តតាមរយៈលេខទូរស័ព្ទ និងតាមក្រុម ហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំសាខាស្រុកស្នួល ខេត្តក្រចេះ កាលពីខែមករា ឆ្នាំ២០២៥ និងថ្ងៃទី៥, ទី៧ ខែកក្កដា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សាមីខ្លួនត្រូវចូលមកបង្ហាញខ្លួនឱ្យបានទាន់ពេលវេលា តាមទីកន្លែង និងកាលបរិច្ឆេទ ដែលបានកំណត់ខាងលើនេះ និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន ក្នុងករណីមិនចូលបង្ហាញខ្លួនតាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញ ដីកាបង្គាប់ឱ្យនាំខ្លួន។


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


