Connect with us

សន្តិសុខសង្គម

បុកគ្នាពេញទំហឹង ស្លាប់ ២ នាក់ ខណៈជិះម៉ូតូអត់ភ្លើងបំភ្លឺផ្លូវ បើកក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ

បានផុស

នៅ

មនុស្ស​ ០២ ​នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ដែលបង្កឡើងដោយភាគីម៉ូតូម្ខាងបើកបរ ក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ និងមិនមានភ្លើងបំភ្លឺផ្លូវផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៨ និង ១០ នាទី ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅ​លើកំណាត់ផ្លូវលេខ៥៧បេ ​ស្ថិតក្នុងភូមិសាមគ្គីឃុំ​ពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​ម៉ូតូ០១គ្រឿងម៉ាកសង់សេរីចាស់ពណ៍ក្រហម គ្មានស្លាកលេខបើកបរដោយឈ្មោះ ស្រី សុផាន់ណា ភេទ​ប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងក្នុងល្បឿនយ៉ាងលឿន ដោយគ្មានភ្លើងបំភ្លឺផ្លូវផង និងមិនប្រកាន់ស្ដាំផង ដោយបើកបរពីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ​ក៏ជ្រុលចង្កូតទៅបុក​ចំពីមុខម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅ​សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 1A.9534 បើកបរដោយ​ឈ្មោះគីម រស្មី ភេទប្រុស​អាយុ ៣៨ ឆ្នាំ ជាកម្មករស្នាក់​នៅ​បណ្តោះអាសន្នភូមិ​សាមគ្គីឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​នៅ​កន្លែង​កើតហេតុតែ​ម្តង (មិនពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងគំនូសហេតុ រួចបាននាំយកម៉ូតូដែលខូចខាតទាំង០២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់​ឲ្យ​ខាង​សាច់ញាតិ​ យក​ទៅ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២២ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម