សន្តិសុខសង្គម
សុំលុយម្ដាយមិនបាន យកមួកការពារទៅលក់ផ្ទុះហិង្សារងរបួសម្នាក់
បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់ខ្លួនខណៈប្រើអំពើហិង្សាទៅលើប្អូនប្រុសរបស់ខ្លួនបណ្តាលឲ្យរបួសព្រោះតែជម្លោះតិចតួចរឿងសុំលុយម្ដាយឪពុកមិនឲ្យ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីហិង្សានេះបានកើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៣៨អឺ០ហ្សេត ផ្លូវមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុច ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ទេព វ៉ាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ទេព គឹមហាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ទេព វ៉ាន់នី បានដើរទៅសុំលុយម្តាយរបស់ខ្លួនចំនួន១៥០០០រៀល ដើម្បីទៅទិញអីវ៉ាន់ តែម្តាយរបស់ជនសង្ស័យខាងលើ ពុំបានអោយនោះទេ រួចជនសង្ស័យក៏បានដើរចូលទៅខាងក្នុងផ្ទះហើយយកមួកការពារដែលទុកនៅលើម៉ូតូខាងក្នុងផ្ទះ ដើម្បីយកទៅលក់យកលុយ តែត្រូវបានម្តាយ និង ឪពុកចាប់ទាញយកមួកមកវិញ ទាញទៅទាញមក។ ភ្លាមនោះឈ្មោះ ទេព គឹមហាន់ ត្រូវជាប្អូនប្រុសរបស់បានរត់ចូលទៅជួយឃាត់ និងចាប់ទាញយកមួកការពារមកវិញ ស្រាប់តែជនសង្ស័យឈ្មោះ ទេព វ៉ាន់នី បានយកចានគូមថ្ម០១ ពណ៌ស វាយមកលើឈ្មោះ ទេព គឹមហាន់ បណ្តាលអោយរងរបួសបែកក្បាលដេរ ចំនួន១៥ថ្នេរ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចដែលល្បាតនៅក្បែរកន្លែងកើតហេតុ បានទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង យកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


